បងប្អូនភ្លោះ Tundra ២០២៣ បង្ហាញខ្លួនជាផ្លូវការ ជាមួយការផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុង

[REVIEW+] កាលពីពេលថ្មីៗនេះកន្លងទៅ ក្រុមហ៊ុន Toyota បានធ្វើការបញ្ចេញរូបភាព Teaser នៃរថយន្ត Sequoia ប្រភេទ SUV ស៊េរីថ្មី តាមរយៈ Twitter ខណៈពេលនេះ Toyota បានធ្វើការប្រកាសចេញជាផ្លូវការ ជាមួយសមត្ថភាព ភាពសន្សំសំចៃនិងជាពិសេសរូបរាងនៃការរចនាស្ទើរតែដូចគ្នារថយន្តភីកអាប់ Tundra ទាំងស្រុង។

ផ្នែកខាងក្រៅ៖ Toyota Sequoia ស៊េរីឆ្នាំ២០២៣ ទទួលបាននូវជម្រើសចំនួន ៥ម៉ូឌែលដោយរួមមាន៖ SR5, Limited, Platinum, TRD Pro និងCapston។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្រៅបានផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុងដោយផ្នែកខាងមុខស្រដៀងគ្នាទៅនឹង Tundra ជំនាន់ចុងក្រោយដោយបំពាក់ជាមួយសំណាញ់ប៉ាណាមួយផ្ទាំងធំ, ​ចង្កៀង​មុខ/ក្រោយ LED ​រាង​អក្សរ T, ថាសកង់ទំហំ ១៨-២២ អ៊ីញ ពណ៌ខ្មៅ, កាងមុខ​ fenders ដ៏រឺងមាំ, ក៏ដូចជាឡូហ្គោ Sequoia ដ៏លេចធ្លោផងដែរ។ លើសពីនេះម៉ូឌែលឆ្នាំ២០២៣នេះ បានទទួលនូវការធ្វើអោយប្រសើរឡើងនូវសមត្ថភាពនៃការអូសសណ្តោងជិត ២២ភាគរយ ដោយអាចអូសសណ្តោងបានរហូតទៅដល់ទម្ងន់ ៤ ០៨២គីឡូក្រាម។

ផ្នែកខាងក្នុង៖ សម្រាប់ផ្នែកខាងក្នុងនៃរថយន្ត វាទទួលបានការឌីស្សាញកាន់តែប្រណិត និងផាសុកភាព ជាក់ស្តែងរថយន្តនេះបានបំពាក់ជាមួយដៃចង្កូតភ្ជាប់ដោយមុខងារកម្តៅ, កុងទ័រព័ត៌មានប្រភេទឌីជីថល ទំហំ ១២,៣ អ៊ីញ ដល់ ១៤,០ អ៊ីញ, អេក្រង់កំសាន្ត Toyota Audio Multimedia ទំហំ ៨ ដល់ ១៤ អ៊ីញ, កៅអីស្បែកភ្ជាប់ដោយមុខងារក្តៅ/ត្រជាក់, កន្លែងសាកថ្មឥតខ្សែ, ដំបូលបើក Panoramic, អេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ head-up display និងឧបករណ៍បំពងសំឡេង JBL ដ៏ទំនើប ១៤ចំនុច បន្ថែមជាមួយកៅអី SoftTex នៅជួរទីបី ដែលអាចរុញទៅក្រោយបន្ថែមចំនួន ១៥២មម សម្រាប់ផ្តល់នូវភាពទូលាយផងដែរ។

ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជើងក្រោម៖ ​រថយន្ត Sequoia ស៊េរីឆ្នាំ២០២៣ ត្រូវបានផលិតឡើងលើ​តួគ្រោង​ដូចគ្នា​នឹង Tundra, Land Cruiser និង Lexus LX 600 ជំនាន់ចុងក្រោយ។ ត្រូវបានបំពាក់ដោយប្រព័ន្ធ Multi-link rear suspension ដ៏ទំនើប ត្រូវបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀតជាមួយនឹងលក្ខណៈពិសេសដូចជា Adaptive Variable Suspension និង Load-Leveling Rear Height Control Air Suspension រួមទាំងប្រព័ន្ធចាក់សោរប៉ុងផ្នែកខាងក្រោយផងដែរ។

ចូលទៅកាន់ប្រព័ន្ធសុវត្ថិភាពវិញ រថយន្ត Sequoias គ្រប់ម៉ូដែលនឹងបំពាក់ដោយកញ្ចប់សុវត្ថិភាព Toyota Safety Sense 2.5 រួមបញ្ចូលប្រព័ន្ធ Pre-Collision System, Dynamic Radar Cruise Control, Lane Departure Alert with Steering Assist, Lane Tracing Assist, Automatic High Beams, Road Sigh Assist rear, Rear Seat Reminder, Panoramic View Monitor,​ Rear Cross Traffic Alert និង Front/Rear Parking Assist ជាមួយ​នឹង Automatic Braking ផងដែរ។

ថាមពលម៉ាស៊ីន៖ Sequoia បំពាក់ជាមួយម៉ាស៊ីនកូនកាត់ hybrid ឈ្មោះថា i-Force Max ដោយអាចផលិតកម្លាំងបាន ៤៣៧ សេះ និងកម្លាំងបង្វិល ៧៩០ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខ ១០វគ្គអូតូ។

តម្លៃ៖ សម្រាប់តម្លៃផ្លូវការនៃរថយន្ត Toyota Sequoia ស៊េរីឆ្នាំ២០២៣ ក្រុមហ៊ុន Toyota មិនទាន់បានបញ្ចេញនៅឡើយនោះទេ ប៉ុន្តែយោងតាមគេហទំព័រ Car and Driver បានបង្ហាញថា រថយន្ត Toyota Sequoia ស៊េរីឆ្នាំ២០២៣ ត្រូវបានគេរំពឹងថានឹងមានតម្លៃចាប់ពី ៥០ ០០០ ដុល្លារ ដល់ ៧០ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម