ក្រុមហ៊ុន Toyota Motor Thailand បានប្រកាសពី ការចំនួនលក់រថយន្តថ្មីក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ដោយបញ្ជាក់ថាការបន្តធ្លាក់ចុះនៅគ្រប់ប្រភេទទាំងអស់ ជាមួយនឹងការលក់សរុបបាន ៧១ ៧១៦ គ្រឿង អត្រាធ្លាក់ចុះត្រឹមតែ ៩,៤% ប៉ុណ្ណោះ។ ដោយបែងចែកទៅលើប្រភេទរថយន្តដឹកអ្នកដំណើរចំនួន ២៣ ៧៩៣ គ្រឿង និងរថយន្តភីកអាប់ ៣៨ ៥៥០ គ្រឿង។
សម្រាប់ការលក់សរុបនៃគ្រប់ប្រភេទទាំងអស់ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ គេបានរកឃើញថា Toyota នៅតែជាប់ចំណាត់ថ្នាក់លេខ ១ ជាមួយនឹងការលក់បានចំនួន ២៣ ១៦៨ គ្រឿង, Isuzu ស្ថិតនៅលំដាប់ទីពីរដែលមានចំនួន ១៨ ៤១៩ គ្រឿង និង Honda ជាប់ចំណាត់ថ្នាក់លេខ ៣ មានចំនួន ៨ ៦២៤ គ្រឿង ខណៈដែលការលក់របស់ក្រុមរថយន្តដឹកអ្នកដំណើរ បានរកឃើញថា Honda ឈរនៅលំដាប់លេខ ១ ជាមួយនឹងការលក់សរុប ៨ ០៦២ គ្រឿង បន្ទាប់មក Toyota មានចំនួន ៦ ៣០៤ គ្រឿង ចំណែក Suzuki ឈរនៅលេខ ៣ ជាមួយនឹងបានចំនួន ២ ២៤២ គ្រឿង។
ខណៈរថយន្តភីកអាប់ទម្ងន់ ១តោនបានរកឃើញថា Isuzu នៅតែរក្សាជើងឯកផ្នែកលក់ ជាមួយនឹងរថយន្តសរុបចំនួន ១៥ ២២២ គ្រឿងក្នុងខែវិច្ឆិកា បន្ទាប់មកគឺ Toyota មានចំនួន ១២ ៥៥០ គ្រឿង និង Ford មានចំនួន ២ ៣៧៧ គ្រឿង។ ចំណែកឯចំណាត់ថ្នាក់លេខ ១ សម្រាប់រថយន្តប្រភេទ PPV បានទៅលើ Toyota ដែលមានចំនួនលក់សរុបចំនួន ២ ៣៣៨ គ្រឿង បន្ទាប់មកគឺ Isuzu ចំនួន ១ ៧៣៤ គ្រឿង និង Mitsubishi ចំនួន ៦៥១ គ្រឿង។
- ការលក់ រថយន្តថ្មីគ្រប់ប្រភេទក្នុងខែវិច្ឆិកា ឆ្នាំ ២០២១
- Toyota ២៣ ១៦៨ គ្រឿង
- Isuzu ១៨ ៤១៩ គ្រឿង
- Honda ៨ ៦២៤ គ្រឿង
- Mitsubishi ៤ ៤០៤ គ្រឿង
- Mazda ៣ ៣០៨ គ្រឿង
- MG ៣ ០២៣ គ្រឿង
- Ford ២ ៨៦៧ គ្រឿង
- Nissan ២ ៥៧៤ គ្រឿង
- Suzuki ២ ៤៧៣ គ្រឿង
- Hino ១ ៣៨៨ គ្រឿង
- ការលក់រថយន្តដឹកអ្នកដំណើរកំពូលទាំង ១០ នៅខែវិច្ឆិកា ឆ្នាំ ២០២១
- Toyota ៨ ០៦២ គ្រឿង
- Honda ៦.៣០៤ គ្រឿង
- Suzuki ២ ២៤២ គ្រឿង
- Mazda ១ ៩៦៦ គ្រឿង
- Mitsubishi ១ ៧៨៥ គ្រឿង
- Nissan ១ ៦៥៨ គ្រឿង
- MG ១ ៤៣០ គ្រឿង
- Kia ៩៩ គ្រឿង
- Porsche ៦០ គ្រឿង
- Ford ៨ គ្រឿង
- ការលក់រថយន្ត Pickup កំពូលទាំង ៨ នៅខែវិច្ឆិកា ឆ្នាំ ២០២១
- Isuzu ១៥ ២២២ គ្រឿង
- Toyota ១២ ៥៥០ គ្រឿង
- Ford ២ ៣៧៧ គ្រឿង
- Mitsubishi ១ ៩៦០ គ្រឿង
- Nissan ៥៨៥ គ្រឿង
- MG ៣២៧ គ្រឿង
- Mazda ១១៨ គ្រឿង
- Tata ១ គ្រឿង
- ការលក់រថយន្ត PPV កំពូលទាំង ៥ នៅខែវិច្ឆិកា ឆ្នាំ ២០២១
- Toyota ២ ៣៣៨ គ្រឿង
- Isuzu ១ ៧៣៤ គ្រឿង
- Mitsubishi ៦៥១ គ្រឿង
- Ford ៤៨២ គ្រឿង
- Nissan ២០៥ គ្រឿង៕