បន្ទាប់ពីប្រឹងប្រែងម្នាក់ឯង ៣០ឆ្នាំ! ​ពេលនេះ Toyota មានអ្នកចូលរួមសហការទៅលើការផលិតកោសិកាឥន្ធន:អ៊ីដ្រូសែន

ឧស្សាហកម្មដឹកជញ្ជូននៅអឺរ៉ុបកំពុងអង្រួន បន្ទាប់ពីក្រុមហ៊ុន Toyota Motor Corporation បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Daimler Truck, Volvo Group ក្រោមក្រុមហ៊ុនរួមគ្នា Cellcentric ដើម្បីសហការគ្នាលើបច្ចេកវិទ្យា Fuel Cell ឬកោសិកាឥន្ធនៈអ៊ីដ្រូសែន។

សម្រាប់ Cellcentric គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង Daimler Truck AG និង Volvo Group ដោយផ្តោតលើការអភិវឌ្ឍន៍កោសិកាឥន្ធនៈអ៊ីដ្រូសែន ជាមួយនឹងគោលដៅក្លាយជាក្រុមហ៊ុនផលិតកោសិកាឥន្ធនៈអ៊ីដ្រូសែនដ៏ធំបំផុតរបស់ពិភពលោកសម្រាប់តែរថយន្តដឹកទំនិញធុនធ្ងន់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីពង្រឹងសមត្ថភាពរបស់ Cellcentric ឱ្យក្លាយជាអ្នកផលិតប្រព័ន្ធ Fuel Cell ឈានមុខគេលើពិភពលោក ដៃគូទាំងអស់បានប្តេជ្ញាចិត្តក្នុងការជួយដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការផ្គត់ផ្គង់អ៊ីដ្រូសែនក្នុងដំណាក់កាលដំបូង តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសមាគមឧស្សាហកម្មនៅទូទាំងខ្សែច្រវាក់​តម្លៃ (Value Chain)

ក្នុងនោះ កិច្ចសហប្រតិបត្តិការនេះត្រូវបានគេរំពឹងថានឹងជួយបង្កើនល្បឿននៃដំណើរការដាក់ឡានដឹកទំនិញដែលដើរដោយថាមពលអ៊ីដ្រូសែនចូលទៅក្នុងប្រតិបត្តិការជាក់ស្តែង ដែលជាការរួមចំណែកដ៏សំខាន់ដល់ការកាត់បន្ថយការបំភាយឧស្ម័នពីរថយន្តដឹកជញ្ជូនធុនធំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម