ក្រោយបាត់មុខជាង ៣១ឆ្នាំ! ឥឡូវនេះបានត្រឡប់មកវិញហើយ Ford Ranger Splash ឆ្នាំ២០២២

[បរទេស] មិនដឹងថាលោកអ្នកនៅចាំឈ្មោះរថយន្ត Ford Ranger Splash ដែរឬអត់ទេ ដោយសារតែវាជាស៊េរីជំនាន់ចាស់កាលពីឆ្នាំ ១៩៩០។ ឥឡូវនេះវាជាពេលវេលាដែលក្រុមហ៊ុន Ford គិតថាគួរតែនាំយក Splash ត្រលប់មកវិញជាថ្មី។ ការនាំយកមកជាថ្មីនេះ Ford Ranger Splash ២០២២ បានការរចនាលេងខ្លួនជាមួយនឹងពណ៌ដ៏ទាក់ទាញ ទឹកក្រូច លាយដោយការរចនាម៉ូដពណ៌ខ្មៅនៅផ្នែកចំហៀងសងខាង អមដោយកង់ស្ព័រខ្មៅទំហំ ១៨អុីញ លក្ខណៈ ១២ប្រឡោះយ៉ាងទាក់ភ្នែក។

រីឯផ្នែកខាងក្នុងវិញក៏មិនខុសពីពណ៌ខាងក្រៅដែរ គឺពណ៌ទឹកក្រូច លាយខ្មៅ កៅអីស្ព័រខ្មៅរំលេចដោយថ្នេរដេរពណ៌ទឹកក្រូច។ កាលពីដើមខែនៃរដូវក្តៅនេះ យើងបានដឹងថា Ford បានដាក់ពាក្យសុំផ្លាកយីហោដែលមានឈ្មោះថា Splash ដោយវានឹងត្រូវប្រើសម្រាប់រថយន្ត Ranger ប្រភេទអគ្គិសនីផងដែរ។​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងនោះដែរ ក្រុមហ៊ុន Ford ក៏បានបន្ថែមទៀតដែរថា រថយន្តនេះនឹងមាន ២ជម្រើសគឺប្រភេទ Splash និង Splash Limited Edition។ អតិថិជនក៏អាចធ្វើការបញ្ចូលប្រភេទ Splash ជាមួយម៉ូដែលប្រភេទ FX2 ឬ FX4 Off-Road បានផងដែរ។ សម្រាប់ប្រភេទធម្មតា Splash នឹងផលិតឡើងជាប្រភេទ ២បាំង លើម៉ូដែល XLT និង Lariat។

ផ្ទាំងផ្សាយពាណិជ្ជកម្ម