បាត់មុខអស់ ១០ឆ្នាំ! Chery QQ3 បង្ហាញខ្លួនសាជាថ្មី

បន្ទាប់ពីប្រកាសឈប់ផលិតនៅក្នុងឆ្នាំ២០១៤ ពេលនេះ ក្រុមហ៊ុនផលិតរថយន្តចិន Chery បានប្រកាសនាំយកនូវរថយន្ត All-new Chery QQ3 EV ថ្មីរបស់ខ្លួន មកបង្ហាញចេញជាលើកដំបូងនៅក្នុងពិព័រណ៍រថយន្ត Chengdu ឆ្នាំ ២០២៥ វិញហើយ ដោយក្នុងនោះគឺដើម្បីប្រកួតប្រជែងជាមួយរថយន្តអគ្គិសនី Geely Geome Xingyuan ។

ក្នុងការត្រលប់មកវិញនេះ Chery QQ3 ត្រូវបានរចនាឡើងដោយធ្វើឲ្យមានភាពទាន់សម័យជាងមុនជាមួយនឹងរូបរាងមូល ចង្កៀងមុខ-ក្រោយរាងពងក្រពើ និងថាសកង់ជាដើម។ លើសពីនេះ រថយន្តនេះ ក៏មានប្រវែងវែង ៤,២ ម៉ែត្រ និងប្រវែងគម្លាតកង់ ២,៧ម៉ែត្រ ផងដែរ និងដំណើរការម៉ូទ័រអគ្គិសនីចំនួន ១ (RWD) ផលិតកម្លាំងបាន ១២១សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ទំហំ ១៥,៦ អ៊ីញ អាចភ្ជាប់ CarPlay, HiCar និង CarLink, ភ្លើងបំភ្លឺចំនួន ២៥៦ពណ៌, កន្លែងសាកឥតខ្សែ 50W និងប្រព័ន្ធជំនួយបើកបរ Chery Falcon 500 ជាដើម ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម