បានដឹងសមត្ថភាពពិសេស ភីកអាប់ Mitsubishi Triton ឆ្នាំ២០២១ ថ្មី ច្បាស់ជាដកចិត្តមិនរួច

ស្របពេលដែលបច្ចុប្បន្ននេះ ទីផ្សាររថយន្តភីកអាប់កំពុងមានការប្រកួតប្រជែងខ្លាំង នៅក្នុងប្រទេសកម្ពុជា វាប្រហែលជាមិនត្រូវការ ការណែនាំខ្លួននោះទេ ព្រោះថា Mitsubishi Triton គឺជារថយន្តភីកអាប់ដែលមានឈ្មោះល្បីល្បាញ និងមានគេទទួលស្គាល់ច្រើនលើការប្រើប្រាស់ ជាពិសេសគឺសមត្ថភាព Off-road របស់វា។ ថ្មីៗនេះ ក្រុមហ៊ុន Mitsubishi Motors Cambodia បាននាំយករថយន្តភីកអាប់ Triton ស៊េរីឆ្នាំ២០២១ មកលក់ក្នុងប្រទេសកម្ពុជា ដោយបំពាក់មកនូវលក្ខណៈពិសេស ក៏ដូចជា Option កប់ៗ សមស្របតាមតម្រូវការអតិថិជនក្នុងស្រុកតែម្តង។

រថយន្ត  Mitsubishi Triton ឆ្នាំ២០២១ ថ្មី ទទួលបានការឌីហ្សាញកាន់តែទាក់ទាញ មើលទៅរឹតតែហំ និងស្វាហាប់ ជាមួយនឹងការបំពាក់ចង្កៀងគុជ Bi-LED ដែលអាចបាញ់ភ្លើងបានភ្លឺច្បាស់ ហើយអាចបិទបើកដោយស្វ័យប្រវត្តិ ព្រមទាំងភ្លើងបំភ្លឺពេលថ្ងៃ ដែលជួយឲ្យអ្នកបើកបរមកពីទិសបញ្ច្រាស់គ្នា កាន់តែងាយស្រួលមើលឃើញ។ រីឯផ្នែកខាងក្រោយវិញ វាក៏នៅតែប្រើចង្កៀង LED ជាមួយនឹងការឌីហ្សាញស្តុបបែបបញ្ឈរ មើលទៅពិតជាទាក់ទាញខ្លាំង។ ចំណុចពិសេសមួយចំនួនទៀតលើរូបរាងរបស់  Triton ឆ្នាំ២០២១ មានដូចជា កញ្ចក់ក្តោបអូតូ, ប៊ូតុងចាក់-ដោះសោររថយន្ត, ឈ្នាន់ជើងចំហៀងរឹងមាំងាយស្រួលចេញ-ចូលរថយន្ត និង យ៉ាន់កង់អាលុយមីញ៉ូម ទំហំ ១៨អ៊ីញ មានភាពរឹងមាំអាចធន់បានគ្រប់ស្ថានភាព ផ្លូវជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Mitsubishi Triton ឆ្នាំ២០២១ ប្រើម៉ាស៊ីនម៉ាស៊ូតMIVEC ចំណុះ ២,៤លីត្រ Turbocharged ៤ស៊ីឡាំង ផ្តល់កម្លាំងសរុប ១៨១សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ ដែលជាប្រភេទម៉ាស៊ីនជំនាន់ថ្មី ផ្តល់កម្លាំងខ្លាំងជាងមុន សន្សំសំចៃប្រេង និងកាត់បន្ថយជាតិពុល ហើយដំណើរការប្រអប់លេខអូតូ ៦វគ្គ ជាមួយនឹងប្រព័ន្ធកំណត់ប៉ុង Super Select 4WD-II ដែលអាចជួយសម្រួលដល់ការបើកបរគ្រប់ស្ថានភាពផ្លូវ ដោយក្នុងនោះអ្នកបើកបរអាចជ្រើសរើសយក 2H, 4H, 4HLc និង 4LLc ហើយថែមទាំងមាន ប្រព័ន្ធជំនួយនៅពេលបើកបរផ្លូវលំបាក Off-road Mode ទៀតផង។ ភីកអាប់នេះមានចំណុះប្រេង ៧៥លីត្រ ហើយមានកម្រិតស៊ីប្រេងត្រឹមតែ ៧-៨លីត្រប៉ុណ្ណោះក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។

និយាយដល់ចំណុចនេះ សូមបញ្ជាក់ដែរថា រថយន្ត  Mitsubishi Triton ឆ្នាំ២០២១ បានប្រើគ្រោងឆ្អឹងដែលទទួលការអាប់ដេតបន្ថែម នូវភាពរឹងមាំយ៉ាងពិសេស ដែលអាចធានាសុវត្ថិភាពដល់អ្នកដំណើរ ព្រមទាំងប្រព័ន្ធជើងក្រោមដែលទទួលបានការអភិវឌ្ឍន៍ថ្មី មានសភាពកាន់តែធន់ រឹងមាំ និងងាយស្រួលបត់បែនលើគ្រប់ស្ថានភាពផ្លូវតែម្តង។ ក្នុងនោះដែរ អ្វីដែលអ្នកបើកបរត្រូវការចាំបាច់នៅពេលចុះដល់ផ្លូវលំបាកៗ គឺកម្ពស់បាតក្រោមដែលឈរផុតពីដី ដោយ Triton នេះមានរហូតដល់ទៅ ២២០មីល្លីម៉ែត្រ ដែលធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការឆ្លងកាត់លើផ្លូវលំបាក។ បន្ថែមពីនេះទៅទៀត ចំពោះអ្នកឧស្សាហ៍ប្រើប្រាស់រថយន្តសម្រាប់ដឹកអីវ៉ាន់ធ្ងន់ៗ រថយន្ត Triton ក៏ជាជំនួយការពិសេសក្នុងការជួយសម្រួលកិច្ចការដល់អ្នកដែរ ដោយវាអាចដឹកបានរហូតដល់ជាង១តោន និងអូសសណ្តោងបាន ៣,១តោនឯណោះ។

ក្រៅពីនោះ វាក៏មានប្រព័ន្ធជំនួយ និងសុវត្ថិផភាព ជាច្រើនទៀត ដូចជា ប្រព័ន្ធកាមេរ៉ាមួយជុំរថយន្ត(Camera 360), ប្រព័ន្ធហ្វ្រាំង ABS, ប្រព័ន្ធហ្វ្រាំង EBD, ប្រព័ន្ធជំនួយដល់ការជាន់ហ្វ្រាំង(Break Assist), ប្រព័ន្ធជំនួយពេលបើកបរលើផ្លូវកោង ឬរអិល, ប្រព័ន្ធជំនួយនៅពេលចុះចំណោត, ប្រព័ន្ធជំនួយនៅពេលឡើងចំណោត, ផ្លិតទឹកអាចបិទបើកដោយស្វ័យប្រវត្តិ និងប្រព័ន្ធចាក់សោររថយន្តដោយស្វ័យប្រវត្តិ ជាដើម។

ក្រឡេកទៅមើលផ្នែកខាងក្នុងរបស់វាវិញ រថយន្ត  Mitsubishi Triton ឆ្នាំ២០២១ បានឌីហ្សាញ និងរៀបចំយ៉ាងស្រស់ស្អាត និងទំនើបទៀតផង ដោយក្នុងនោះមានដូចជា ប៊ូតុងបញ្ឆេះម៉ាស៊ីនរថយន្តដោយពុំចាំបាច់ប្រើសោរ, បន្ទះប្តូរចង្កឹះលេខនៅនឹងដៃចង្កូត (Paddle shift), អេក្រង់កម្សាន្ត Touchscreen, កន្លែងអង្គុយធំទូលាយ ទាំងខាងមុខ និងខាងក្រោយ, កៅអីចុចអូតូ, ម៉ាស៊ីនត្រជាក់ទាំងខាងមុខ និងខាងក្រោយ, រន្ធសាកថ្មទាំងខាងមុខ និងខាងក្រោយ, ពោងសុវត្ថិភាពចំនួន ៧គ្រាប់ អាចការពារអ្នកដំណើរគ្រប់ជ្រុង និងកញ្ចក់មើលក្រោយកាត់ពន្លឺដោយស្វ័យប្រវត្តិជាដើម៕

នេះពិតជាសកសមជារថយន្ត Pickup ដ៏ពិសេស និងមានសមត្ថភាពមែន រីឯតម្លៃវិញរឹតតែពិសេស គឹត្រឹមតែ ជាង៤ម៉ឺនដុល្លារតែប៉ុណ្ណោះ ដែលអាចរកទិញបាននៅក្រុមហ៊ុនផ្លូវការ Mitsubishi Cambodia មានការធានាត្រឹមត្រូវរយៈពេល ៣ឆ្នាំ ឬ១០ម៉ឺនគ.ម ទាំង ៣ទីតាំងនៅភ្នំពេញ សៀមរាប និងបាត់ដំបង ឬទាក់ទងលេខទូរស័ព្ទ ០១១ ៩៩៩ ៨៩២ / ០១០ ៩៩៩ ៨៩២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម