ដោយហេតុតែចូលចិត្តរថយន្តភីកអាប់ Tesla បុរសម្នាក់ឈ្មោះ Roger Kappler បានបង្កើតនូវកូនរថយន្តនេះជាមួយភ្លើង LED ពិតៗ។
ខ្លួននៃកូនរថយន្ត Cybertruck នេះគឺបានព្រីនចេញដោយប្រើម៉ាស៊ីនព្រីន 3D ដោយព្រីនចេញជាពណ៌ស ហើយចំណាយពេលសរុបដល់ ២៤ ម៉ោងក្នុងការព្រីន ក្រោយមកគេបានលាបថ្នាំ និងដុសខាត់ដើម្បីឲ្យដូចនឹងរថយន្តដែលក្រុមហ៊ុនបង្ហាញ។ សម្រាប់បង្អួចវិញ Kappler ប្រើប្រាស់ប្លាស្ទិក ហើយភ្លើង LED មុខក្រោយ ដំណើរការដោយថ្ម AA ដែលដាក់នៅផ្នែកខាងក្រោយរថយន្ត។
Kappler ប៉ាន់ស្មានថាបន្ថែមពីលើការប្រើពេលព្រីន ២៤ ម៉ោង កូនរថយន្ត Cybertruck នេះត្រូវចំណាយពេលបន្ថែមទៀត ១៥ ម៉ោង និងចំណាយប្រមាណ ៥០ ដុល្លារលើវត្ថុធាតុ៕