[បរទេស] កាលពីពេលថ្មីៗនេះ កន្លងទៅ មានហេតុការណ៍មួយកើតឡើងដោយប្រទះឃើញនៅរថយន្ត Ford Bronco ដ៏ទំនើបត្រូវបានបំផ្លាញ បន្ទាប់ពីបើកបរចូលទៅក្នុងផ្នែកទឹកកកនៃទន្លេ Ohio។ ក្នុងនោះ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា អ្នកបើកបររថយន្ត Bronco បានដើរជុំវិញផ្លាកសញ្ញា “ផ្លូវបិត” នៅក្នុងតំបន់នេះ មុនពេលដែលពួកគេបានបើកបរដោយអចេតនាចូលទៅក្នុងទន្លេ។
ក្នុងសេចក្តីថ្លែងការជាមួយគេហទំព័រ The Drive អ្នកគ្រប់គ្រងក្រុម Bronco 6th Gen នៅលើបណ្តាញ Facebook លោក Dave Landwehr ដែលលោកនៅជិតកន្លែងកើតហេតុនោះបានកត់សម្គាល់ថា ទឹកទន្លេបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយត្រូវបានគ្របដណ្តប់ដោយព្រិលទឹកកក។ គាត់សង្ស័យថាអ្នកបើកបរ Bronco ប្រហែលជាមិនស្គាល់តំបន់នេះទេ ហើយគ្រាន់តែគិតថាផ្នែកមួយនៃផ្លូវត្រូវបានគ្របដណ្តប់ដោយព្រិលប៉ុណ្ណោះ។
នៅពេលដែលរថយន្ត Ford ត្រូវបានរកឃើញវិញ ផ្នែកខាងក្នុងកាប៊ីនរបស់វាត្រូវបានជ្រាបដោយទឹកដោយភាពកខ្វក់ និងទឹកកក ហើយគ្រឿងអេឡិចត្រូនិចទាំងអស់ត្រូវបានខូច និងផ្នែកខាងក្រៅខូចខាតស្ទើទាំងស្រុង។ ជាមួយគ្នានេះដែរ រថយន្ត Bronco នេះ ទំនងជាម៉ូដែល Big Bend ប៉ុន្តែគេមិនដឹងថា រថយន្តនេះជាប្រភេទ entry-level មានម៉ាស៊ីនចំណុះ ២,៣ លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង ឬ ម៉ាស៊ីនចំណុះ ២,៧ លីត្រEcoBoost V6 ដែលមានកម្លាំងខ្លាំងជាងនេះទេ៕