ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ បើកឆាកខែថ្មី!  Peugeot Motocycles Cambodia ប្រកាសដាក់លក់ជាផ្លូវការម៉ូតូម៉ូឌែលថ្មី Django Cafe Racer 150 នៅកម្ពុជា

បើកឆាកខែថ្មី!  Peugeot Motocycles Cambodia ប្រកាសដាក់លក់ជាផ្លូវការម៉ូតូម៉ូឌែលថ្មី Django Cafe Racer 150 នៅកម្ពុជា

Peugeot Motocycles ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Peugeot Group បានរចនា និងផលិតម៉ូតូតាំងពីឆ្នាំ ១៨៩៨ ដោយទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញទៅលើគុណភាព ការរចនា និងការច្នៃប្រឌិត។ ទន្ទឹមនឹងនេះដែរ ចាប់តាំងពីចូលទីផ្សារកម្ពុជាក្នុងឆ្នាំ ២០២៣ Peugeot Motocycles បានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័សក្លាយជាក្រុមហ៊ុនដ៏លេចធ្លោមួយនៅក្នុងទីផ្សារម៉ូតូនៅអាស៊ីអាគ្នេយ៍។ មិនតែប៉ុណ្ណោះក្រុមហ៊ុន ក៏កំពុងចាប់យកតម្រូវការដែលកំពុងកើនឡើងនៅកម្ពុជា សម្រាប់ប្រភេទម៉ូតូ Scooter ដែលមានគុណភាព ដោយផ្ដោតទៅលើការយកចិត្តទុកដាក់លើការផ្តល់នូវដំណោះស្រាយដែលអាចទុកចិត្តបាន ទាន់សម័យ និងមានប្រសិទ្ធភាពសម្រាប់អ្នកប្រើប្រាស់ម៉ូតូនៅកម្ពុជា។

ក្នុងពេលជាមួយគ្នានេះដែរ Peugeot Motocycles នៅតែបន្តស្វែងរកអ្វីដែលថ្មីសំរាប់អ្នកប្រើប្រាស់ម៉ូតូ ជាពិសេសផ្ដល់ឱ្យពួកគេនូវគុណភាព ភាពរឹងមាំ និងជំរុញ រួមទាំងបង្កើតគំនិតនៃវប្បធម៌នៃការជិះម៉ូតូ។គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ ម៉ូតូ Peugeot Django Café Racer 150 ត្រូវបានដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជា ដែលត្រូវម៉ាច់តែម្ដងចំពោះអ្នកចូលចិត្តជិះម៉ូតូប្រភេទអូតូ Scooter និងកាត់រាងបែបក្លាសិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Café Racer ជារចនាប័ទ្មដ៏សំខាន់នៃម៉ូតូ មានដើមកំណើតនៅក្នុងក្រុមយុវជនអឺរ៉ុបក្នុងទសវត្សរ៍ទី៥០ និង ៦០ នៃសតវត្សចុងក្រោយ។ ដោយមានការងប់ងល់នឹងតន្ត្រីរ៉ុក និងការប្រណាំងម៉ូតូពួកគេបានប្តូរម៉ូតូរបស់ពួកគេ ហើយបើកការប្រណាំងល្បឿនលឿនមួយនៅតាមដងផ្លូវក្នុងទីក្រុង។ ក្នុងនោះពួកគេ​បាន​កែប្រែ​ម៉ូតូរបស់ខ្លួនទៅលើផ្នែកមួយចំនួនដូច​ជា​ ដៃចង្កូត​បែប​ស្ព័រ និង​កញ្ចក់ ស្លាក​លេខ និង​ស្លាកលេខ​ដែល​មាន​ជាទូទៅ​ក្នុង​អំឡុង​ពេល​ការ​ប្រណាំង​ត្រូវ​បាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ដោយ​បង្កើត​ជា​រចនាប័ទ្ម Café Racer ដែល​មាន​លក្ខណៈ​ពិសេស​ក្នុង​រចនាប័ទ្ម​កីឡា​បែប​អតីតកាល ហើយ​ត្រូវ​បាន​អ្នកប្រើប្រាស់ម៉ូតូ​សម័យ​ទំនើប​ពេញនិយម និងប្រាថ្នាចង់បានខ្លាំងមែនទែន។

លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors បានមានប្រសាសន៍ថា៖ “ឆ្នាំ ២០២៥ គឺជាខួបលើកទី ១២៧ នៃម៉ូតូ Peugeot ហើយ Django Café Racer 150 ដែលត្រូវបានរចនាឡើងដើម្បីរំលេចបុគ្គលិកលក្ខណៈរបស់អ្នកបើកបរនេះ មិនត្រឹមតែបន្តនូវការចងចាំពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណាប់អារម្មណ៍ដល់អ្នកជិះផ្ទាល់ផងដែរ ដែលខ្ញុំជឿថានឹងបង្កើតនូវបទពិសោធន៍ដ៏អស្ចារ្យមិនធ្លាប់មានសម្រាប់អ្នកបើកបរក៏ដូចជាអ្នកប្រើប្រាស់ម៉ូតូប្រភេទ Scooter.”

ក្រលេកមកមើលម៉ូឌែលថ្មីនេះវិញ Django Café Racer 150 បំពាក់នូវ signature design របស់ Café Racer ដែលមានកែបខ្ពស់។ លើសពីនេះ កែបត្រូវបានឌីហ្សាញជាប្រភេទពូកទន់ល្មើយ ហើយកែបខាងក្រោយអាចផ្លាស់ប្ដូរបានទៀត ធ្វើឱ្យអ្នកបើកបរមានផាកសុភាព សប្បាយរីករាយ និងមិនស្ពឹកស្រពន់ដៃជើង ឬ ហត់នឿយក្នុងពេលបើកបរឡើយ។

ចំណុចដែលកាន់តែចាប់អារម្មណ៍ Django Café Racer មានឌីហ្សាញលេខ 88 នៅលើរបាំងទប់ខ្យល់ខាងមុខ ដោយផ្លាកលេខ 88 នេះជាលេខអ្នកប្រណាំងរបស់ម្ចាស់ជើងឯកពិភពលោក Off-Road Championship ឆ្នាំ 1988 Wattanin ដែលបានបើកឡាន Peugeot 405 T16 ទៅកាន់ Pikes Peak International Hill Climb ដោយទទួលបានចំណាត់ថ្នាក់លេខ 1 និងទី 2 ។

រីឯនៅផ្នែកខាងមុខម៉ូតូត្រូវបានឌីហ្សាញឡើងយ៉ាងស្រស់ស្អាត ហើយទាក់ចិត្តមែនទែនទៅលើឡូហ្គូ PEUGEOT បុរាណតែមើលទៅទាន់សម័យដោយសារការដាប់ឆ្លាក់យ៉ាងប្រណិត ដែលនេះបង្ហាញពី DNA ដែលមានអាយុកាល មួយសតវត្សន៍របស់ Peugeot។

ចំណែកឯកាងក្រោយវិញ ត្រូវបានឌីហ្សាញឡើងយ៉ាងប្រណិតពីលោហធាតុ chrome metallic សុទ្ធ មានទំហំខ្លីហើយកោង ដើម្បីផ្ដល់នូវភាពងាយស្រួលក្នុងការចាប់កាន់ ឬ ទប់ខ្លួន។ លើសពីនេះទៅទៀតសម្រស់របស់ Django Cafe Racer 150 កាន់តែទាក់ទាញដោយសារ ការឌីហ្សាញបូមមុខពណ៌ខ្មៅ ជួយលើកឱ្យម៉ូតូម៉ូឌែលនេះកាន់តែលេខធ្លោ។

ម៉ូតូ Django Café Racer 150 មានពីរពណ៌សំរាប់ជ្រើសរើស គឺពណ៌ Flash Silver និង Lichen Grey ហើយ Peugeot Django Café Racer 150 ស៊េរីថ្មីនេះ មានតម្លៃចាប់ពី $3,XXX ក្នុងទីផ្សារកម្ពុជា ជាមួយនឹងការផ្ដល់ជូននៅ មួកសុវត្ថិភាព ស្លាកលេខ និងបណ្ណចាក់សាំង ៥០ដុល្លារ ជាកាដូផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម