[ទីផ្សារក្នុងស្រុក] យោងតាមទំព័រផ្លូវការនៃក្រុមហ៊ុន Ford Cambodia បានធ្វើការប្រកាសអំពីការបើកទទួលការកក់ជាផ្លូវការនៃរថយន្ត SUV ខ្នាតកណ្តាលរបស់ខ្លួននោះគឺរថយន្ត Ford Everest ឆ្នាំ២០២៣ សម្រាប់ទីផ្សារប្រទេសកម្ពុជាផ្ទាល់។
សម្រាប់រថយន្ត Ford Everest ឆ្នាំ២០២៣ ត្រូវបានបង្ហាញខ្លួនជាផ្លូវការកាលពីថ្ងៃទី១ ខែមីនានេះកន្លងទៅ ជាមួយការផ្លាស់ប្តូររូបរាងឆ្នាំទាំងស្រុង និងបានទទួលធ្វើការអភិវឌ្ឍន៍អោយកាន់តែប្រសើទៅលើប្រណិត និងសម្ថភាពផងដែរ។
ជាមួយនឹងម៉ូឌែលជំនាន់ថ្មីនេះ Ford មិនភ្លេចជាមួយនឹងការរចនាផ្អែកតាម DNA ថ្មីរបស់ Ford នោះគឺចង្កៀងមុខប្រភេទ C-Clamp រចនាចេញជារាងអក្សរ C និងប៉ាណាផ្ទាំងធំចំកណ្តាលដ៏រឹងមាំ រីឯប្រវែងទទឹង និងបណ្តោយក៏ត្រូវបានបន្ថែម ៥០mm។
ផ្នែកខាងក្នុងក៏រចនាយ៉ាងពិសេស ដោយបានផ្ចិតផ្ចង់រចនាផ្នែកខាងក្នុងឲ្យកាន់តែប្រសើរជាងមុន ដោយគ្រប់ឧបករណ៍ដែលបានបំពាក់សុទ្ធតែជាប្រភេទស្បែកប្រណិត ឧបករណ៍ទំនើបៗ ដូចជាកុងទ័រឌីជីថលទំហំ ៨អ៊ីញ ឬ ១២,៤អ៊ីញ, អេក្រង់កំសាន្តធំបញ្ឈរចំកណ្តាលទំហំ ១០,១អ៊ីញ ឬ ១២អ៊ីញ, ប្រព័ន្ធកាំមេរ៉ា ៣៦០ដឺក្រេកម្រិតខ្ពស់, ប្រព័ន្ធប្រត្តិបត្តិការ SYNC 4A អាចភ្ជាប់ជាមួយនឹង Apple CarPlay និង Android Auto ដោយពុំចាំបាច់ប្រើខ្សែ ថែមទាំងអាចភ្ជាប់ជាមួយនឹង FordPassTM App សម្រាប់បញ្ជាតាមទូរស័ព្ទដៃ បូករួមជាមួយនឹងភ្លើងពណ៍លម្អផ្នែកខាងក្នុង (Ambient Lighting) ដែលកាន់តែផ្តល់ជូនផាសុកភាព និងស្រស់ស្រាយពេលធ្វើដំណើរ។
ចំណែកឯសម្ថភាព រថយន្ត Ford Everest មានសមត្ថភាពអាចចុះជម្រៅទឹកបាន ៨០០មម ការអូសសណ្តោងបានរហូតដល់ទៅ ៣ ៥០០គីឡូក្រាម ដំបូលផ្នែកខាងលើអាចផ្ទុកអីវ៉ាន់បានចន្លោះពី ១០០គីឡូក្រាម ទៅ ៣៥០គីឡូក្រាម។ ក្រៅពីនេះ Ford Everest ជំនាន់ថ្មីនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាច្រើនបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ផងដែរ ជាមួយការប្រកាសបើកការកក់នេះ យើងពុំទាន់ដឹងថាតម្លៃនៃរថយន្តនេះមានតម្លៃពិតប្រាកដប៉ុន្មាននោះឡើយ ប៉ុន្តែបើតាមការបង្ហាញចេញពីទំព័រនៃទីប្រឹក្សាផ្នែកលក់នៃក្រុមហ៊ុន Ford បានបង្ហាញថាក្រុមហ៊ុននឹងធ្វើការយកជម្រើសម៉ូឌែលចំនួន ២ប្រភេទមកកាន់ទីផ្សារកម្ពុជាដែលរួមមាន៖
- ម៉ូឌែល Ford Everest ប្រភេទ Titanium មានតម្លៃប្រហែល ៧៩ xxxដុល្លារ
- ម៉ូឌែល Ford Everest ប្រភេទ Sport មានតម្លៃប្រហែល ៦៩ xxxដុល្លារ
ចំណែកឯជម្រើសម៉ាស៊ីននៃរថយន្តទាំង ២ម៉ូឌែលនេះ បើនៅលើទីផ្សារប្រទេសថៃដែលទើបតែបើកការលក់នាពេលថ្មីៗនេះ Ford Everest ជំនាន់ថ្មីនឹងនឹងបំពាក់ជាមួយម៉ាស៊ីន ២,០លីត្រ Bi-Turbo ផលិតកម្លាំងបាន ២១០ សេះ កម្លាំងរមួល ៥០០ ញូ៉តុនម៉ែត្រ បញ្ជូនដោយប្រអប់លេខអូតូ ១០វគ្គ។
ដូច្នេះសម្រាប់ព័ត៌មានលម្អិតអំពីតម្លៃ និងលក្ខណៈពិសេសបន្ថែមទៀតអំពីរថយន្តសេរ៊ីថ្មីនេះ បងប្អូនអាចធ្វើការទាក់ទងទៅកាន់ផ្នែកលក់តាមរយៈលេខទូរស័ព្ទ 078 333 748 | 016 333 785 ឬតាមរយៈគណនី Telegram ៕ អរគុណ