[ទីផ្សារក្នុងស្រុក] កាលពីពេលថ្មីៗនេះកន្លងទៅ ក្រុមការងារ ខេមបូ អូតូ បានធ្វើការចេញនូវអត្ថបទមួយដែលទាក់ទងទៅនឹងតម្លៃនៃរថយន្តភីកអាប់ខ្នាតធំរបស់ Toyota នៅលើទីផ្សារប្រទេសវៀតណាម ជាមួយក្រុមហ៊ុននាំចូលរថយន្តឯកជននៅទីក្រុងហាណូយបានប្រកាសដាក់លក់រថយន្តនេះ ប្រភេទ Limited ដែលថ្មីអូសចេញពីរោងចក្រជាមួយតម្លៃលោតដល់ខ្ទង់ ១៨ម៉ឺនដុល្លារ។
ប៉ុន្តែឥឡូវនេះសម្រាប់ទីផ្សារប្រទេសកម្ពុជាវិញ មានគេហទំព័រនាំចូលរថយន្តពីសហរដ្ឋអាមេរិចផ្ទាល់ដែលមានឈ្មោះថា ” Auto US Direct Cambodia ” បានធ្វើការបង្ហោះនូវរូបភាពរថយន្ត Toyota Tundra Limited Double Cab 4WD ឆ្នាំ២០២២ ប្រភេទមួយទឹកដែលមានចម្ងាយនៃការបើកបរតិចម៉ាយល៍ដោយត្រឹម ៧៨ម៉ាយ ឬស្មើរ ១២៨គីឡូម៉ែត្រ ជាមួយថ្លៃដើម តម្លៃពន្ធនាំចូល តម្លៃដឹកជញ្ជូន តម្លៃឯកសារនៅខ្មែរ តម្លៃកាត់ឈ្មោះនៅអាមេរិច តម្លៃសេវាកម្មរបស់ក្រុមហ៊ុន ដោយមានទឹកប្រាក់សរុបប្រមាណ ១១០ ៤២៨ដុល្លារ។
ជាមួយតម្លៃសរុប ១១០ ៤២៨ដុល្លារនេះ ត្រូវបានរាប់បញ្ជូលទៅលើ៖
- តម្លៃឡាន ៦៤ ៥០០ដុល្លារ
- តម្លៃពន្ធនាំចូល ៣៧ ៧៧៩ដុល្លារ
- តម្លៃដឹកជញ្ជូន ២ ៤៥០ដុល្លារ
- តម្លៃឯកសារនៅខ្មែរ ៨០០ដុល្លារ
- តម្លៃកាត់ឈ្មោះនៅអាមេរិច ៨៩៩ដុល្លារ
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុន ៤ ០០០ពាន់ដុល្លារ
គួរបញ្ជាក់ដែរថា ទាំងនេះជាព័ត៌មានដែលបានបង្ហោះដោយក្រុមហ៊ុន AUTO US DIRECT CO., LTD. ដែលបងប្អូនអាចទាក់ទងសម្រាប់ព័ត៌មានបន្ថែមតាមរយៈលេខ៖ ០៩៨ ២៨៨ ៦៨៧។ សូមបញ្ជាក់ផងដែរថា ខេមបូអូតូ គ្រាន់តែធ្វើការជម្រាបជូនព័ត៌មានដែលបានឃើញ នូវលើបណ្តាញសង្គមតាមរយៈផេកផ្លូវការរបស់ក្រុមហ៊ុន AUTO US DIRECT CO., LTD. ប៉ុណ្ណោះ យើងខ្ញុំមិនទទួលខុសត្រូវរាល់បញ្ហាណាមួយដែលកើតមាន ប្រសិនបើមាន។
គួរដឹងថា Tundra មួយម៉ូដែលនេះ មានបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ ប្រភេទ i-Force Max Twin-Turbo ដែលអាចផលិតកម្លាំង ៣៨៩សេះ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ និងប្រព័ន្ធបើកបរវិលកង់ទាំងបួនផងដែរ៕