បើមិនមានអ្វីប្រែប្រួលទេរោងចក្រតម្លើងរថយន្ដ BYD នៅខេត្ដព្រះសីហនុនឹងចាប់ផ្ដើមដំណើរការនៅខែតុលាខាងមុខនេះ

[ក្នុងស្រុក] បើនិយាយពីរោងចក្រ ផលិត, ផ្គុំនិងតម្លើងរថយន្ដ នៅកម្ពុជាកំពុងតែវិវត្ដន៍ពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្ដែង រោងច្រកតម្លើងរថយន្ដ BYD របស់ប្រទេសចិន កំពុងមមាញឹកក្នុងការសាងសង់ ដើម្បីបញ្ចប់ដំណាក់កាលដំបូង  ដើម្បីឈានចូលក្នុងដំណើរការសង្វាក់ផលិតកម្មតម្លើងរថយន្ដតែម្ដង។

រូបភាព៖ BYD Cambodia

យោងតាមការលើកឡើងពីប្រធានតំណាងអាជីវកម្មរបស់ក្រុមហ៊ុន BYD Hamony Auto លោក Yang Chao បាននិយាយថា៖«រោងងចក្រផ្គុំនិងតម្លើងរថយន្ដរបស់ក្រុមហ៊ុន BYD និងចាប់ផ្ដើមដំណើរនៅខែតុលា ខាងមុខនេះដូច្នេះប្រជាជានអាចបើកបររថយន្ដប្រើប្រាស់ថាមពលផ្គុំនិងតម្លើងនៅទឹកដីកម្ពុជា»។

ការលើករបស់លោកគឺនៅឡើងក្នុងកម្មវិធីប្រគល់រថយន្ដទី ២៥០០គ្រឿង ដែលខ្លួនលក់បានក្នុងឆ្នាំ២០២៥ ជាផ្លូវការជូនអតិថិជន កាលពីថ្ងៃសៅរ៌ ទី២៣ ខែសីហា ឆ្នាំ២០២៥។

រូបភាព៖ BYD Cambodia

ដូច្នេះបើមិនអ្វីប្រែប្រួលទេ មានន័យថានៅខែតុលា ឆ្នាំ២០២៥ នេះរោងចក្រតម្លើងរថយន្ដ BYD នៅខេត្ដព្រះសីហនុនឹងចាប់ផ្ដើមដំណើរ ក្នុងការតម្លើងរថយន្ដ BYD ប្រើប្រាស់ថាមពលថ្មីគឺរថយន្តអគ្គិសនីសុទ្ធ (EV) និងរថយន្តប្រភេទ Plug-in Hybrid (PHEV) ដើម្បីផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងឈានដល់ការនាំចេញទៅក្រៅប្រទេសផងដែរ។

គួបញ្ជាក់ផងដែរថា ក្រុមហ៊ុន BYD CAMBODIA បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥។ គម្រោងនេះមានទុនវិនិយោគដំបូងប្រមាណ ៣២ លានដុល្លារ និងមានផ្ទៃដីសរុប ១២ ហិកតា ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ គម្រោង​នេះនឹង​ផ្ដល់ការងារ​ដល់​ប្រជា​ពល​រដ្ឋ​ជាង​២០០​កន្លែង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
រូបភាព៖ Fresh News

បើតាមគ្រោងទុកការសាងសង់រោងចក្រគ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ ២០២៥ ហើយនឹងចាប់ផ្តើមដំណើរការដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជានៅអំឡុងដើមខែវិច្ឆិកា ឆ្នាំ ២០២៥។ រោងចក្រនេះគឺជាប្រភេទ CKD (Completely Knocked Down) ដែលនឹងនាំចូលគ្រឿងបន្លាស់មកដំឡើងនៅទីនេះ។ ក្នុងដំណាក់កាលដំបូង វាមានសមត្ថភាពផលិតរថយន្តបានប្រហែល ១០,០០០ គ្រឿង ក្នុងមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម