[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla មានគម្រោងផលិតរថយន្ តTesla Model 2 ដែលជារថយន្តអគ្គិសនីខ្នាតតូចថ្មីរបស់ម៉ាកយីហោ ជាម៉ូដែលទាបបំផុតរបស់ក្រុមហ៊ុន Tesla រំពឹងថានឹងមានតម្លៃ ២៥ ០០០ ដុល្លារ ។
យោងតាមគេហទំព័រ Kolesa បង្ហាញយើងនៅរូបភាព render ដែលបង្ហាញកាន់តែច្បាស់។ ទោះបីជាវាគ្រាន់តែជាការរំពឹងក៏ដោយ រថយន្តនេះគឺជាប្រភេទ hatchback ។ ដោយមានការរចនាផ្នែកខាងមុខស្រដៀងទៅនឹងរថយន្ត Model 3 និងមានបំពាក់ជាមួយចង្កៀងមុខបញ្ឈរ ចង្កៀងក្រោយរាងអក្សរ Y នៅសងខាងមានចំណុចទាញទ្វារបិទបើក ប៉ុន្តែការរចនារបស់ Tesla ត្រូវបានរក្សាទុក។
គួរឲ្យដឹងថា មិនមានព័ត៌មានសម្អិតច្រើនអំពី Tesla ខា្នតតូចជាងនេះទេ ដែល Tesla មិនទាន់បង្ហាញនៅឡើយទេ ដោយក្នុងនោះ Tesla រំពឹងថា អាចប្រើកញ្ចប់អាគុយទំហំ ៤០ ដល់ ៥០ គីឡូវ៉ាត់ម៉ោងដែលអាចបើកបរបានចម្ងាយប្រហែលពី ៤០២ គីឡូម៉ែត្រ ដល់ ៤៦៨ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។
ទន្ទឹមនឹងនេះ មានពាក្យចចាមអារ៉ាមថា Tesla មានគំរូដើមនៃអគ្គិសនីខ្នាតតូចនេះរួចហើយនៅក្នុងប្រទេសចិន។ ការផលិតរថយន្តសាកល្បងដំបូងអាចចាប់ផ្តើមនៅចុងឆ្នាំ ២០២១ ស្របតាមគោលដៅនៃការដាក់បញ្ចេញនៅឆ្នាំ ២០២៣ របស់លោក Elon Musk ។
ទោះបីជាយ៉ាងនេះក្តី លោក Elon Musk បានបង្ហើបថានឹងមិនមានរថយន្តថ្មីនៅឆ្នាំនេះទេ ហើយពន្យារពេលការផលិត Tesla Cybertruck ពីដើមឆ្នាំ ២០២៣ និង Tesla Semi ហើយសម្រាប់ Tesla Roadster ក៏មិនមានឱកាសចេញលក់ដែរ។
ប្រសិនបើរថយន្តនេះបានផលិតពិតមែន នោះ Tesla Model 2 នឹងមានទំហំប្រហាក់ប្រហែលនឹង VW ID.3 និង Nissan Leaf ដែលជារថយន្ត Renault 4 ដែលដំបូងឡើយផ្តោតលើអតិថិជនអឺរ៉ុប និងចិន ហើយត្រូវបានគេរំពឹងថានឹងមានតម្លៃប្រហែល ២៥ ០០០ ដុល្លារប៉ុណ្ណោះ។