បែកធ្លាយច្បាស់រូបរាងឡាន BMW i4 ប្រភេទកម្លាំងខ្លាំង

ពេលដែល BMW បានប្រកាសចេញរថយន្តអគ្គិសនី i4 កាលពីខែមីនា ក្រុមហ៊ុនបានបញ្ជាក់ថារថយន្តនេះនឹងមានជាប្រភេទ M Performance ហើយពេលនេះរូបរាងច្បាស់ៗរបស់ BMW i4 ប្រភេទ M Performance បានលេចចេញនៅលើបណ្ដាញសង្គមមុនការប្រកាសចេញផ្លូវការទៅទៀត។

រូបភាពដែលលេចធ្លាយបានបង្ហាញថារថយន្ត i4 ប្រភេទ M Performance នេះផ្ទាំងប៉ាណាខាងមុខទំហំធំពណ៌ខ្មៅដែលមានបំពាក់ផ្លាក M នៅពីលើផងដែរ ហើយកាងខាងមុខក៏មានរូបរាងកាចជាងប្រភេទធម្មតាផងដែរ។ តាមរូបភាពបង្ហាញផងដែរថាវាមានប្រើប្រាស់យ៉ាន់ដែលមានរចនាបថពីរពណ៌មើលទៅទាក់ភ្នែកបំផុត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
BMW i4 M50

BMW មិនទាន់បាននិយាយអ្វីច្រើនអំពីរថយន្តថ្មីនេះនៅឡើយទេ ប៉ុន្តែពីមុនមកក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថារថយន្ត i4 នឹងនានផ្ដល់ជម្រើសម៉ាស៊ីនច្រើនប្រភេទដោយប្រភេទខ្លាំងជាងគេនឹងមានកម្លាំងរហុតដល់ ៥២៣សេះ។ ប្រភេទខ្លាំងជាងគេនេះទំនងជាចង់សំដៅដល់ BMW i4 ប្រភេទ M Performance នេះតែម្ដង។

គួរដឹងថារថយន្ត BMW i4 M50 នឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី០១ ខែមិថុនាខាងមុខនេះហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម