បែកធ្លាយដំណឹងមិនទាន់ច្បាស់ការណ៍ថា Xpander Cross នឹងមានវត្តមាននៅលើទីផ្សាររថយន្តប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ

អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុនរថយន្ត Mitsubishi បានផ្លាស់ប្តូររចនាបថរថយន្តស្ទើរតែគ្រប់ម៉ូឌែលអោយកាន់តែមានភាពទាក់ទាញទាំងរូបរាងខាងក្រៅ និងផ្នែកខាងក្នុងផងដែរ​ ជាពិសេសរថយន្តម៉ូឌែល Mitsubishi Xpander Cross​ ដែលយើងដឹងថាជាប្រភេទរថយន្តលក្ខណៈគ្រួសារដ៏ស្រស់ស្អាតមួយផងដែរ។

បើយើងក្រឡេកមើលទៅលើទីផ្សាររថយន្តរបស់ប្រទេសកម្ពុជាយើងវិញក៏មានវត្តមានរថយន្ត Mitsubishi Xpander​ កំពុងតែរត់លើផ្លូវយ៉ាងច្រើនផងដែរ ចុះប្រសិនបើបន្ថែមវត្តមានរបស់រថយន្ត Mitsubishi Xpander Cross ទៀត មិនដឹងថាស្រស់ស្អាតយ៉ាងណាទេជាពិសេស​ Mitsubishi Xpander Cross ពណ៌ទឹកក្រូច។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះ Admin នឹងនាំប្រិយមិត្តដែលគាំទ្ររថយន្តម៉ូឌែលនេះអោយកាន់តែស្គាល់ច្បាស់ថារថយន្តនេះ មានលក្ខណៈពិសេសខុសពី Mitsubishi Xpander ធម្មតាអ្វីខ្លះ

  • មានការរចនាថ្មីលក្ខណៈបែបស្ព័រ បង្ហាញពីភាពរឹងមាំ និងទាន់សម័យ
  • ប្រើប្រព័ន្ធបញ្ឆេះរថយន្ត Smart Key
  • អំពូលមុខ (Head Lamp) និងអំពូលកាត់អ័ព្ទ (Fog Lamp) ជាប្រភេទអំពូលLED ភ្លឺច្បាស់ងាយស្រួលបើកបរពេលយប់
  • រង្វង់យ៉ាន់​ Alloy Wheels ១៧អុីញ រចនាថ្មី
  • ៧ កៅអី ស្រោបដោយស្បែក
  • ប្រព័ន្ធកំសាន្តបញ្ជាលើដៃចង្តូត និង​ Android DVD Player Touch Screen ៩អុីញ
  • ចង្កូត និងប្រអប់លេខរថយន្តស្រោបដោយស្បែក
  • ប្រព័ន្ធសុវត្ថិភាពមានដូចជា ហ្វ្រាំង​ ABS, EBD និង Brake Assist​, ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិលនិង បញ្ជៀសការក្រឡាប់​ (ASC) និងប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Start Assist) និងមានលក្ខណៈពិសេសជាច្រើនទៀត ចំណែកតម្លៃលក់វិញប្រហាក់ប្រហែលជាង៣ម៉ឺនដុល្លា​ ដូច្នេះហើយយើងរង់ចាំមើលទាំងអស់គ្នាថាតើរថយន្តម៉ូឌែលមួយនេះមកដល់ប្រទេសកម្ពុជាពេលណា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម