[បរទេស] កាលពីពេលថ្មីៗនេះ រូបភាពប៉ាតង់ថ្មីមួយរបស់រថយន្ត MG3 ប្រើប្រាស់ម៉ាស៊ីនកូនកាត់ hybrid ត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គមអ៊ីនធឺនេតមុនបង្ហាញខ្លួននៅតំបន់អឺរ៉ុបនៅក្នុងឆ្នាំ ២០២៤ ។
តាមរូបភាពដែលបែកធ្លាតបានឲ្យឃើញថា ការរចនារបស់ MG 3 ថ្មី បានយកពីរថយន្ត MG 5 ប្រភេទ sedan ដែលមានប៉ាណាទំហំធំ និងចង្កៀងរាងស្លីម ថាសកង់ និងចង្កៀងក្រោយរចនាឡើងវិញទាំងស្រុង បញ្ជាក់ថា រថយន្តនេះមិនមែនជារថយន្តអគ្គិសនីនោះទេ ។
បើយោករបាយការណ៍របស់ចក្រភពអង់គ្លេសដែលមិនបានបញ្ជាក់បានអះអាងថា MG 3 ថ្មីអាចនឹងត្រូវបានបំពាក់ដោយម៉ាស៊ីនកូនកាត់ Hybrid ដែលរួមបញ្ចូលគ្នានៅម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ជាមួយនឹងម៉ូទ័រអគ្គីសនី ពោលគឺអាចប្រើម៉ាស៊ីន MG VS ថ្មី ដូចជាម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបានសរុប ១៧៧ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT និងអាគុយប្រភេទលីដ្យូម ៕