បែកធ្លាយរូបភាពនៃរថយន្តអគ្គិសនីចិន SUV សាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ៦០០ គ.ម

[ទីផ្សាបរទេស] ក្រុមហ៊ុនផលិតរថយន្ត Roewe បានធ្វើការប្រកាសចេញលក់នូវម់ូឌែល R7 Crossover ប្រើប្រាស់អគ្គិសនីសុទ្ធ ប្រភេទ SUV ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ៦០០ គីទ្បូម៉ែត្រ សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។

សម្រាប់រថយន្តអគ្គិសនី Roewe R7 Crossover មានទំហំសរុបប្រវែង ៤ ៩០០មម, ទទឺង ១ ៩២៥មម, កម្ពស់ ១ ៦៥៥មម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០មម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីនេះទទួលបានឌីហ្សាញបែបស្ព័រជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីដោយរចនាទ្បើងផ្តោតសំខាន់លើ Aerodynamic ជាមួយនឹង friction coefficient នៃ 0.238cd, ចង្កៀងមុខ-ក្រោយប្រភេទ LED ភ្ជាប់ជាមួយភ្លើងជួយបំភ្លឺពេលថ្ងៃ DRL និងថាស់កង់ធំទំហំ ២១ អ៊ីញ។

ខណៈដែលផ្នែកខាងក្នុងរថយន្តអគ្គិសនី Roewe R7 Crossover ទទួលបានការរចនាទ្បើងប្រណិតជាមួយនឹងកៅស្បែកប្រភេទ Nappa, អេក្រង់ផ្ទាំងបញ្ចក់ធំ AR HUD ទំហំ ៤៣ អ៊ីញជាមួយនឹងបន្ទះឈីបដំណើរការ Qualcomm Snapdragon ៨១៥៥, ឧបករណ៍បំពងសំឡេង Bose ចំនួន ១៤ ចំណុច។ បន្ថែមពីនេះរថយន្តអគ្គិសនី Roewe R7 Crossover ក៏បានបំពាក់នូវបច្ចេកវិទ្យា PP-CEM ដំណើរការជាមួយនឹងប្រព័ន្ធឆ្លាតវ៉ៃជាដើម។

រថយន្តអគ្គិសនី Roewe R7 Crossover ប្រើប្រាស់ម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំង ៥៣៦សេះ និងកម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ ជាមួយនឹងការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ៦០០ គីទ្បូម៉ែត្រ ដែលបង្កើតល្បឿនពី 0-១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង ត្រឹមតែ ៤ វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម