បែកធ្លាយរូបភាពនៃរថយន្ត Geely Haoyue L ប្រភេទ SUV មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសចិន បានធ្វើការដាក់បង្ហាញចេញនៅរូបភាពរបស់រថយន្ត Geely Haoyue L ប្រភេទ SUV ដែលទទួលបានការរចនាថ្មីទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។

សម្រាប់ការរចនានៅផ្នែកក្រៅរបស់ Geely Haoyue L SUV មានបំពាក់ដោយប៉ាណាមុខមួយផ្ទាំងធំ រចនាជាបញ្ឈរ​ស្រោបដោយក្រូម៉េ អបដោយចង្កៀង​មុខប្រភេទ LED ដោយអំពូលរចនា​​ថ្មី, កាងខាងមុខទំហំធំ, ថាសកង់ស្ព័រ, ឈ្នាន់ជើងចំហៀងពណ៌ខ្មៅរំលេចជាមួយក្រូម៉េ, ចង្កៀងខាងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ជាមួយនឹងឡូហ្គោ GEELY នៅចំកណ្តាល និងបំពង់ស៊ីមាំងស្រោបដោយក្រូម៉េពីរជាន់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤៨៦០ មម ទទឹង ១៩១០ មម កំពស់ ១៧៧០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ។ ខណៈ ការរចនា និងគ្រឿងបរិក្ខានៅផ្នែកខាងក្នុង មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០​ លីត្រ turbocharged អាចផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៣២៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ។ លើសពីនេះ ក៏បានបំពាក់នៅ​ប្រព័ន្ធ MacPherson suspension ខាងមុខ និងប្រព័ន្ធ Multi-link suspension ខាងក្រោយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម