បែកធ្លាយរូបភាពបាតង់ភីកអាប់របស់ BYD មុនពេលក្រុមហ៊ុនដាក់បង្ហាញចេញជាផ្លូវការ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រូបភាពបាតង់នៃភីកអាប់របស់ក្រុមហ៊ុនផលិតរថយន្ត BYD ត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គមអ៊ីនធើនេតនៅក្នុងប្រទេសចិន មុនពេលក្រុមហ៊ុន BYD គ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅចុងឆ្នាំ ២០២៣ ។

តាមរូបភាពបង្ហាញពីឡូហ្គោអក្សរ BYD ទំហំធំនៅលើប៉ាណាខាងមុខ របាំងការពារដ៏ធំ និងកាង ក៏ដូចជាដំបូល roof race ដែលត្រូវបានឌីស្សាញឡើងដោយប្រធានផ្នែករចនាលោក Wolfgang Egger របស់ BYD នឹងជាអតីតអ្នកឌីស្សាញរបស់ Audi ។ បន្ថែមពីនេះ ដោយផ្អែកលើរូបភាពគេរំពឹងថា ភីកអាប់នេអមានប្រវែងសរុប ៥,៣ ម៉ែត្រ និងកំពស់ ១,៨ ម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BYD មិនបានចែករំលែកព័ត៌មានលម្អិតច្រើនអំពីរថយន្តភីកអាប់នេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានរាយការណ៍ថា រថយន្តនេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ៤ ហើយសម្រាប់ផ្នែកថាមពលម៉ាស៊ីនវិញនឹងត្រូវបានបំពាក់ម៉ាស៊ីន Plugin-hybrid និងផ្តល់ជូននៅថាមពលអគ្គិសនីសុទ្ធនៅពេលក្រោយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម