បែកធ្លាយរូបភាពផ្នែកខាងក្រោយរបស់រថយន្ត MG7 ស៊េរីថ្មី នៅក្នុងប្រទេសចិន

[បរទេស] កាលពីថ្មីៗនេះ រូបភាពថ្មីនៃរថយន្ត All-NEW MG7 ដែលផលិតដោយក្រុមហ៊ុន SAIC MG នៅក្នុងប្រទេសចិន ត្រូវបានបែកធ្លាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងស្រុក។ ខណៈពេលបច្ចុប្បន្ននេះ មិនទាន់បានបង្ហើបពីព័ត៌មានលម្អិតនៃរថយន្តថ្មីនេះទេ ប៉ុន្តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រភេទ Sedan ខ្នាតកណ្តាល ដែល​មាន​តម្លៃ​ថ្លៃ​ជាង MG6។

រូបភាពបង្ហាញពីការរចនាផ្នែកខាងក្រោយរបស់ MG7 ថ្មី រចនាបថបែបស្ព័រ ដោយមានបំពាក់ជាមួយបំពង់ស៊ីមាំងចំនួនពីរសងខាង, កាង Spoiler ខាងក្រោយ និងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកម៉ាស៊ីនវិញ មិនមានព័ត៌មានផ្លូវការនោះទេ ប៉ុន្តែគេរំពឹងថា យោងតាម ​​MG 6 XPOWER វាត្រូវបានបំពាក់ដោយម៉ាស៊ីន Plug-in Hybrid ចំណុះ ១,៥ លីត្រ ដែលអាចកម្លាំងបាន ៣០៥ សេះ កម្លាំងរមួល ៤៨០ ញ៉ូតុនម៉ែត្រ បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេល ៦ វិនាទី ភ្ជាប់ជាមួយប្រអប់លេខអូតូដោយ ១០ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម