[បរទេស] កាលពីពេលថ្មីៗនេះ បានលេចធ្លាយរូបភាពរបស់រថយន្ត all-new MG3 ស៊េរីឆ្នាំ ២០២៤ នៅលើគេហទំព័រ cochespias.net មុនពេលបង្ហាញខ្លួនជាផ្លូវការ និងចេញលក់នៅក្នុងឆ្នាំ ២០២៤ នេះ នៅលើទីផ្សារសកលោក។
យោងតាមរូបភាពបែកធ្លាយ បានបង្ហាញពីរថយន្ត All-new MG3 ជំនាន់ទី ២ ជាមួយនឹងការរចនាថ្មីទាំងស្រុងសម្រាប់រថយន្តទាំងមូល ដោយផ្នែកខាងមុខស្រដៀងទៅនឹង MG4 និង MG5 និងតួខ្លួនដែលដូចគ្នាទៅនឹងរូបភាពប៉ាតង់ដែលក្រុមហ៊ុន MG ដាក់បង្ហាញចេញ។
ទាក់ទងទៅនឹងផ្នែកលម៉ាស៊ីនរបស់រថយន្ត All-new MG3 ត្រូវបានគេរំពឹងថាត្រូវបានបំពាក់ដោយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយសាំងចំណុះ ១,៥ លីត្រដ ដែលអាចផលិតកម្លាំងបាន ១៧៧ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT ៕