[បរទេស] កាលពីពេលថ្មីៗនេះ រូបភាពរបស់រថយន្ត Toyota RAV4 ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៦ ត្រូវបានបែកធ្លាយនៅក្នុងបណ្តាញសង្គមរបស់ប្រទេសចិនមានឈ្មោះថា Weibo ដែលបានថតនៅក្នុងសន្និសីទអ្នកចែកចាយរបស់ក្រុមហ៊ុនផលិតបណ្តាក់ទុនរួមគ្នា GAC-Toyota ក្នុងប្រទេសចិន។
តាមរូបភាពដែលថតបាននេះ បង្ហាញពីផ្នែកខាងមុខ Toyota RAV4 ជំនាន់ថ្មី ទទួលបានការឌីស្សាញថ្មីទាំងស្រុង ដោយមានប៉ាណាមុខគ្មានស៊ុម និងចង្កៀង LED ឌីស្សាញដូចទៅនឹងរថយន្ត Toyota Camry ស៊េរីថ្មីចុងក្រោយ ។
គួរបញ្ជាក់ផងដែរថា សម្រាប់ Toyota RAV4 ជំនាន់ថ្មី ត្រូវបានគេរំពឹងថា នឹងផ្តល់នៅជម្រើសម៉ាស៊ីនកូនកាត់ Hybrid និង Plug-in hybrid ផងដែរ ៕