បែកធ្លាយរូបភាព Toyota Sienta MPV ខ្នាតតូច ផ្លាស់ប្តូររូបរាងថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រូបភាពនៃរថយ​ន្ត Toyota Sienta MPV ខ្នាតតូច ត្រូវបានបែកធ្លាយជាមួយការផ្លាស់ប្តូរមុខមាត់ថ្មី មុនពេលចេញលក់ក្នុងប្រទេសជប៉ុននៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២។

រថយន្ត Toyota Sienta ប្រភេទ MPV ខ្នាតតូចបំពាក់ជាមួយទ្វាររូតរបស់ Toyota បានផលិត និងដាក់បង្ហាញនៅប្រទេសជប៉ុនតាំងពីឆ្នាំ ២០០៣ ឥឡូវនេះបានវិវត្តន៍ទៅជាជំនាន់ទី ២ ចាប់ផ្តើមនៅឆ្នាំ ២០១៥ និងបានអភិវឌ្ឃន៍ថ្មីនៅក្នុងឆ្នាំ ២០១៨ បានដាក់បង្ហាញនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០១៩ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាមិនមានព័ត៌មានលម្អិតអំពី Sienta ថ្មីក៏ដោយ រូបភាពចុងក្រោយបង្អស់របស់ Sienta ថ្មីត្រូវបែកធ្លាយជាមួយនឹងការរចនារាងមូលជាងមុន នៅ​លើ​តួខ្លួនមានពីរ​ពណ៌, ចង្កៀង​មុខរាងជា​អក្សរ U។ លើសពីនេះទៀត ក៏បានបំពាក់ជាមួយនឹងទ្វាររូទ, ថាសកង់ស្ព័រ និងចង្កៀងក្រោយប្រភេទ LED បញ្ឈរដែលបានរចនាថ្មី។

រីឯនៅផ្នែកខាងក្នុងគឺមិនសូវមានព័ត៌មានលម្អិតទេ ប៉ុន្តែឃើញមានអេក្រង់កំសាន្តទំហំ ១០,៥ អ៊ីញ និងអេក្រង់សម្រាប់អ្នកដំណើរខាងក្រោយទំហំ ១២,១ អ៊ីញ កាំមេរ៉ា ៣៦០ ដឺក្រេ និងដំបូលកញ្ចក់ Panoramic PVM ។ បន្ថែមពីនេះ រថយន្តនេះទំនងជាបំពាក់ជាមួយម៉ាស៊ីន Hybrid ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម