បែកធ្លាយហើយ! រាងពីក្រោយរបស់ Lexus RX ស៊េរីឆ្នាំ២០២៣

[ទីផ្សារបរទេស] ក្រោយការបង្ហាញរូបភាព teaser ដំបូងសម្រាប់រថយន្ត Lexus RX ជំនាន់ថ្មី ដែលជាស៊េរីឆ្នាំ២០២៣ នាពេល​នេះ​មាន​ការបែកធ្លាយរូបភាពដែល​ទំនងជាបង្ហាញ​អំពី​រចនាបថខាងក្រោយនៃរថយន្តជំនាន់ថ្មីនេះ ហើយថែម​ទាំង​បាន​ឲ្យ​តម្រុយ​ពី​ការដាក់​ឈ្មោះ​នៃរថយន្តនេះថែមទៀតផង។

រូបរាងខាងក្រោយ ដែលបានបែកធ្លាយតាមរយៈរូបភាព បានបង្ហាញថា​វាមានរចនាបថស្រដៀងទៅនឹងរថយន្ត NX ជំនាន់ថ្មី គឺ​មាន​អំពូល​ដែល​ត​ភ្ជាប់គ្នាមួយខ្សែ ហើយមាន​ការប្រើប្រាស់​ផ្លាកអក្សរ Lexus នៅ​ចំកណ្ដាលផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍​គឺគេ​សង្កេតឃើញផ្លាក RX 500h នៅផ្នែកខាងក្រោយនេះថែមទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Lexus RX មាន​ខ្ពស់​បំផុតគឺត្រឹម 450h ដែល​ការកើនឡើងនៃលេខនេះ​ទំនងជាសញ្ញាបញ្ជាក់ថា Lexus RX ជំនាន់ថ្មី​ដែល​ប្រើ​ម៉ាស៊ីន Hybrid អាចនឹងមានថាមពល​ខ្លាំងក្លាជាង​ Hybrid បច្ចុប្បន្នដែល​ផលិតកម្លាំងបាន ៣០៨សេះ និងប្រើម៉ាស៊ីន ៣,៥លីត្រ ៦ស៊ីឡាំង។

ត្បិតថាមិនទាន់មានការបញ្ជាក់ ប៉ុន្តែគេអាចរំពឹងថារថយន្ត RX និង RX Hybrid ជំនាន់ថ្មីនឹងប្រើម៉ាស៊ីនថ្មី ប្រភេទ turbocharged​ ចំណុះ២,៤លីត្រ ៤ស៊ីឡាំង ដូចដែលមានប្រើលើរថយន្ត NX ជំនាន់ថ្មី ដែលអាចផលិតកម្លាំងបាន ២៧៥សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម