បែកធ្លាយឡាន SUV ទំហំធំជាងគេបំផុតរបស់ Volkswagen

រូបភាពលេចធ្លាយដែលបានចែករំលែកដោយ Chinese Ministry of Industry បានបង្ហាញថាក្រុមហ៊ុន Volkswagen កំពុងត្រៀមរៀបចំប្រកាសចេញរថយន្ត SUV ខ្នាតធំថ្មីសម្រាប់ទីផ្សារប្រទេសចិន។

រថយន្តនេះមានឈ្មោះថា Talagon ដែលរចនាបថរបស់វាគឺហាក់ដូចជាស្រដៀងគ្នាខ្លាំងទៅនឹងរថយន្ត Concept Volkswagen SMV ដែលធ្លាប់បានបង្ហាញវត្តមានក្នុងកម្មវិធីតាំងបង្ហាញរថយន្តនៅទីក្រុងសៀងហៃកាលពីឆ្នាំ ២០១៩ កន្លងទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Talagon នេះគឺមានប្រវែង ៥១៥១ម.ម មានទទឹង ២០០០ម.ម និងមានកម្ពស់ ១៧៩៣ម.ម ដែលធ្វើឲ្យក្លាយជារថយន្ត SUV ធំជាងគេបំផុតរបស់ក្រុមហ៊ុន Volkswagen។

រថយន្តនេះមានដំណើរការដោយម៉ាស៊ីន Turbo ចំណុះ ២,០លីត្រ ដែលអាចផលិតកម្លាំងបាន ១៨៦សេះ និងមានប្រភេទដែលផលិតកម្លាំងបាន ២២០សេះ បានផងដែរ។ ការផលិតរថយន្ត Talagon នឹងធ្វើឡើងនៅប្រទេសចិន ក្រោមកិច្ចសហការរវាងក្រុមហ៊ុន SAIC និង Volkswagen ហើយរថយន្តនេះនឹងមានលក់ផ្ដាច់មុខតែនៅប្រទេសចិនប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម