REVIEW+: ស្របពេលដែលមានការចាប់អារម្មណ៌យ៉ាងខ្លាំងទៅលើកំពូលអ្នកការពាររថយន្ត Land Rover Defender ថ្ងៃនេះ ខេមបូអូតូ សូមណែនាំអ្នកទាំងអស់គ្នាមកស្គាល់ពីចំណុចពិសេសៗមួយចំនួនរបស់រថយន្តមួយប្រភេទេនេះដែលមានរៀបរាប់ដូចខាងក្រោម៖
- ពានរង្វាន់លេខ១ ពីសារព័ត៌មាន CDN (Car Design News)៖ រថយន្តនេះទទួលបានពានរង្វាន់លេខ១ លើ Production and Concept Car Award ប្រចាំឆ្នាំ២០១៩
- ផ្នែកខាងក្រៅ៖ ស័ក្តិសមជារថយន្ត SUV លក្ខណៈ Off-Road ដែលមានថាមពលបំផុត ដោយចង្កៀងមុខ និងក្រោយរចនាមកកាន់តែទាក់ទាញ។
- ផ្នែខាងក្នុង៖ ផ្តល់នូវផាសុកភាព ធំទូលាយសម្រាប់កៅអីជាទី ១ និងទី២ ប៉ុន្តែសម្រាប់ទី៣ រាងចង្អៀត។ ប្រសិនបើមនុស្សធំ មានការពិបាកក្នុងការចូលទៅអង្គុយ។ តែយ៉ាងណាមិញ វាគឺមានភាពងាយស្រួលច្រើនហើយប៉ុណ្ណឹង។
- ភាពងាយស្រួល៖ រថយន្តមានភាពទំនើប និងងាយស្រួលដោយសារមានលក្ខណៈច្រើនបែបច្រើនជម្រើសដូចជា
១. ឧបករណ៌បំពងសម្លេញ ១៤ចំនុច Meridian
២. មុខងារសារ៉េម៉ាស៊ីនត្រជាក់ដ៏ទំនើបលើគ្រប់ជួរនៃកៅអីអង្គុយ
៣. កៅអីអង្គុយអាចសារ៉េកំរឹតត្រជាក់ ឬកំដៅទៅតាមតម្រូវការ
៤. ផ្តល់ជម្រើសភ្លើងរំលេចរហូតដល់ ១០ជម្រើស ទៅតាមចំណង់ចំណូលចិត្ត
មិនទាន់អស់នៅឡើយទេ នៅមានចំណុចចាប់អារម្មណ៌ជាច្រើនទៀត ប៉ុន្តែថ្ងៃនេះប៉ុណ្ណឹងសិនចុះ យើងនឹងជួបអ្នកទាំងអស់គ្នាពេលក្រោយទៀត.. សូមអរគុណ ជម្រាបលា!