ប៉ូលិសឌុយបៃនឹងប្រើប្រាស់រថយន្តភីកអាប់អគ្គិសនី Cybertruck សម្រាប់ល្បាតទីក្រុង

Dubai Polic បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​នៃ​រថយន្ត​ភីកអាប់​អគ្គិសនី Cybertruck ដែល​ខ្លួន​របស់​វា​មាន​បិត​ដោយ​ស្លាក​សញ្ញា​របស់​ប៉ូលិស​ឌុយបៃ។

ការ​បង្ហោះ​បាន​និយាយ​ថា​ Cybertruck នឹង​ក្លាយ​ជា​រថយន្ត​ល្បាត​ទីក្រុង​របស់​ប៉ូលិស​ឌុយបៃ​នៅ​ឆ្នាំ ២០២០ ប៉ុន្តែ​វា​នឹង​មិន​អាច​ទៅ​រួច​នោះ​ឡើយ ព្រោះ​ថា​នៅ​ឆ្នាំ ២០២១ ទើប​រថយន្ត​នេះ​​ចាប់​ផ្ដើម​ចូល​ក្នុង​សង្វាក់​ផលិតកម្ម​​ដើម្បី​ផលិត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​យ៉ាង​ណា​ក្ដី​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ Arabian Business លោក​​មេ​បញ្ជាការ​ប៉ូលិស​ឌុយបៃ​ បាន​បង្ហាញ​ថា​ Tesla Cybertruck នឹង​ត្រូវ​ប្រើ​ជា​រថយន្ត​សម្រាប់​ល្បាត​នៅ​តំបន់​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​ច្រើន។ មិន​ច្បាស់​ទេ​ថា​ពួក​គេ​បាន​កុម្ម៉ង់​យក​រថយន្ត​ប្រភេទ​មួយ​ណា ប៉ុន្តែ​គេ​យល់​ថា​ទំនង​ជា​ប្រភេទ​ថ្លៃ​ជាង​គេ​តម្លៃ ៦៩ ៩០០ ដុល្លារ ដែល​បង្កើន​សន្ទុះ​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល ២,៩ វិនាទី និង​ជិះ​បាន​ចម្ងាយ​ជាង ៨០០ គីឡូម៉ែត្រ​ពេល​សាក​ភ្លើង​ពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម