អ្នកប្រណាំងរថយន្តពេញម៉ោងភេទស្រីដំបូងរបស់អូស្ត្រាលី បានបោះបង់ចោលក្ដីស្រមៃក្នុងការប្រណាំងរថយន្ត IndyCar និង NASCAR មកប្រកបមុខរបរក្នុងឧស្សាហកម្មអាសអាភាសវិញ។ ការសម្រេចចិត្តរបស់ Renee បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានក្លាយខ្លួនជាអ្នកប្រណាំងរថយន្តបាន ៧ ឆ្នាំ។
នារីវ័យ ២៥ឆ្នាំរូបនេះ នាពេលបច្ចុប្បន្នគឺបានដាក់លក់រូបភាព និងវីដេអូរបស់ខ្លួន លើវិបសាយអាសអាភាស ហើយបានសម្ដែងអារម្មណ៍សប្បាយចិត្តខ្លាំងចំពោះការផ្លាស់ប្ដូរអាជីពបែបនេះ។ នាងបានប្រាប់ដល់ The Daily Telegraph ថា ៖ “វាគឺជារឿងដ៏ល្អបំផុតមួយដែលខ្ញុំបានធ្វើពេញមួយជីវិតនេះ។”
ចាប់ផ្ដើមដំបូង Renee អាចរកប្រាក់ចំណូលបានប្រមាណ ២០៨០ដុល្លារ ក្នុងសប្ដាហ៍ដំបូង។ ពេលនេះនាងអាចរកប្រាក់ចំណូលបានដល់ប្រមាណ ១៧៣៥០ដុល្លារ ក្នុងមួយសប្ដាហ៍ពីមុខរបរថ្មី៕