ប្រជាជនប្រទេសអាល្លឺម៉ង់ដល់ទៅជាង ៦០% បានពិចារណាក្នុងការទិញរថយន្តរបស់ប្រទេសចិន

[បរទេស] កាលពីពេលថ្មីៗនេះ យោងតាមការស្ទង់មតិចេញពី ADAC ជាក្លឹបរថយន្តធំជាងគេនៅអឺរ៉ុបដែលមានទីស្នាក់ការនៅប្រទេសអាល្លឺម៉ង់ បង្ហាញថាអ្នកបើកបរកាន់តែច្រើនឡើងនៅក្នុងប្រទេសអាឡឺម៉ង់ចាប់អារម្មណ៍លើម៉ូដែលរថយន្តរបស់ប្រទេសចិនដល់ទៅ ៦០% ។

មិនត្រឹមតែប៉ុណ្ណោះ នៅពេលពិចារណាលើទិញរថយន្តអគ្គិសនីសុទ្ធ ក្នុងនោះមានចំនួនរហូតដល់ទៅ ៨០% នៃអ្នកឆ្លើយតបបានពិចារណាទិញរថយន្តរបស់ប្រទេសចិន ដោយសារតែតម្លៃទាប ក៏ដូចជាបច្ចេកវិទ្យាទំនើប និងការរចនាដ៏ទាក់ទាញមានចំនួនផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ភាគច្រើននៃអ្នកដែលនឹងមិនពិចារណាទិញរថយន្តរបស់ប្រទេសចិនបាននិយាយថា ពួកគេមានការព្រួយបារម្ភជាទូទៅអំពីរថយន្តចិនមានចំនួន ៥៤% រួមជាមួយនឹងបណ្តាញចែកចាយ និងសេវាកម្មចំនួន ៤០%, គុណភាពអន់ចំនួន ៣៩% និងការការពារទិន្នន័យចំនួន ២៦% ។

គួរឲ្យដឹងថា ទោះយ៉ាងណាក៏ដោយ ក៏ចំណែកទីផ្សារនៃក្រុមហ៊ុនផលិតរបស់ប្រទេសចិននៅក្នុងទីផ្សារប្រទេសអាឡឺម៉ង់នៅតែមានចំនួនទាប ដោយមានត្រឹមតែ ១,១៨% នៃការចុះឈ្មោះថ្មីក្នុងគិតពីឆ្នាំ ២០២៣ ជាមួយនឹងម៉ាកដូចជា BYD, Aiways, Nio, Chery ឬ Lynk & Co ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម