ប្រទេសចិន​បន្ថយកំណើនរថយន្តអគ្គិសនីរបស់ខ្លួន ដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក

[បរទេស] យោងតាមសារព័ត៌មាន Financial Times បានឲ្យដឹងថា រដ្ឋាភិបាលប្រទេសចិនបានដាក់ចេញនៅផែនការក្នុងការទប់ស្កាត់កំណើននៃក្នុងការផលិតរថយន្តអគ្គិសនីបន្ថែម ព្រមពេលមានការថយចុះតម្រូវការ ក៏ដូចជាផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

ក្នុងនោះ លោក Xin Guobin អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឧស្សាហកម្មនៃប្រទេសចិន បាននិយាយថា ដោយសារតែមានការប្រកួតប្រជែងគ្នាខ្លាំង និងមិនមានតម្រូវការគ្រប់គ្រាន់សម្រាប់ផលិតផលថ្មីបន្ថែម ។ លើសពីនេះ លោក​បាន​បន្ថែម​ថា​ លោក​ជឿ​ជាក់​ថា​ប្រទេសចិន​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​​ដើម្បី​​ឈាន​ដល់​ចំណុច​កំពូល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ឧស្សាហកម្មរថយន្តរបស់ប្រទេសចិនមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងបានវ៉ាដាច់ប្រទេសជប៉ុនក្លាយជាប្រទេសនាំចេញរថយន្តធំជាងគេលើពិភពលោកកាលពីឆ្នាំមុនផងដែរ ។ លើសពីនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន ក៏បានចាប់ផ្តើមនាំចេញរថយន្តស៊េរីថ្មីមួយចំនួននៅកាន់ទីផ្សារអឺរ៉ុប នឹងត្រូវបានគេរំពឹងថានឹងកើនឡើងនាពេលអនាគតដ៏ខ្លីខាងមុខនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម