ប្រទេសចិនបានលក់រថយន្តបានចំនួន ៣ លានគ្រឿង ជាង នៅក្នុងខែវិច្ឆិកា កើនឡើង ១១,៧ភាគរយ បើធៀបនឹងឆ្នាំមុន

យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានឱ្យដឹងថា នៅក្នុងខែវិច្ឆិកា ការផលិត និងការលក់រថយន្តរបស់ប្រទេសចិនបានឈានដល់ចំនួន ៣,៤៣៧ លានគ្រឿង និង ៣,៣១៦ លានគ្រឿង។ នេះបង្ហាញពីការកើនឡើង ១៤,៧ភាគរយ និង ៨,៦ភាគរយ ពីមួយខែទៅមួយខែ និង ១១,១ភាគរយ និង ១១,៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

នៅក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២៤ នេះ ការផលិត និងការលក់រថយន្តរបស់ប្រទេសចិនបានកើនឡើងដល់ ២៧,៩០៣ លានគ្រឿង និង ២៧,៩៤ លានគ្រឿង កើនឡើង ២,៩ភាគរយ និង ៣,៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងខែវិច្ឆិកា ការលក់រថយន្តក្នុងប្រទេសចិនបានឈានដល់ ២,៨២៦ លានគ្រឿង កើនឡើង ១២,៥ភាគរយ ពីខែមុន និង ១៣,៦ភាគរយ ពីឆ្នាំមុន។ ចំណែកការនាំចេញរថយន្តបានឈានដល់ ៤៩០ ០០០ គ្រឿង ធ្លាក់ចុះ ៩,៥ភាគរយ ពីខែមុន ប៉ុន្តែកើនឡើង ១,៦ភាគរយ បើធៀបនឹងឆ្នាំមុន។ បើរាប់ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការលក់រថយន្តក្នុងប្រទេសចិនបានឈានដល់ ២២,៥៩៥ លានគ្រឿង កើនឡើង ០,៣ភាគរយ ពីឆ្នាំមុន ខណៈការនាំចេញរថយន្តបានឈានដល់ ៥,៣៤៥ លានគ្រឿង កើនឡើង ២១,២ភាគរយ ពីឆ្នាំមុន។

ចំណែកទីផ្សារនៃការផលិត និងការលក់រថយន្តថាមពលថ្មី (NEV) នៅក្នុងខែវិច្ឆិកា ក្នុងប្រទេសចិន បានឈានដល់ ១,៥៦៦ លានគ្រឿន និង ១,៥១២ លានគ្រឿង កើនឡើង ៧,១ភាគរយ និង ៥,៧ភាគរយ ពីមួយខែទៅមួយខែ និង ៤៥,៨ភាគរយ និង ៤៧,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ បើរាប់ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការផលិត និងការលក់បានកើនឡើងដល់ ១១,៣៤៥ លានគ្រឿg និង ១១,២៦២ លានគ្រឿង កើនឡើង ៣៤,៦ភាគរយ និង ៣៥,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម