ប្រទេសធំមួយនេះ នឹងលែងមានលក់ឡាន Volkswagen Passat ទៀតហើយ

ក្រុមហ៊ុណ Volkswagen បានបង្ហើបឲ្យដឹងពីគម្រោងនៃការបញ្ចប់ជីវិតរបស់រថយន្ត Passat នៅឯរោងចក្ររបស់ខ្លួន ដែលស្ថិតក្នុងទីក្រុង Chattanooga រដ្ឋ Tennessee សហរដ្ឋអាមេរិក។

ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់មួយនេះកំពុងតែដុតដៃដុតជើង បញ្ចេញរថយន្តអគ្គិសនីទៅលើទីផ្សារ ហើយទើបតែបានបញ្ចេញរថយន្ត ID.4 ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Volkswagen ID.4 ដែលលក់នៅសហរដ្ឋអាមេរិក នឹងត្រូវផលិតនៅរោងចក្រ Chattanooga ដោយចាប់ផ្តើមក្នុងឆ្នាំ២០២២ ហើយសង្វាក់ផលិតកម្មនឹងឈានដល់កម្រិតពេញលេញ នៅឆ្នាំ២០២៣ ដែលជាពេលក្រុមហ៊ុនខាងលើនឹងឈប់ផលិតរថយន្ត Passat តែម្តង។

គួរឲ្យដឹងថា Volkswagen កំពុងតែវិនិយោគទឹកប្រាក់ចំនួន ៨០០លានដុល្លារ ក្នុងការពង្រីករោងចក្រ Chattanooga ដើម្បីត្រៀមខ្លួនសម្រាប់ការផលិត ID.4 ហើយក៏នឹងបញ្ចប់ផលិតកម្មនៃរថយន្ត Passat និងការលក់ក្នុងស្រុកផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម