ប្រទេសអាស៊ានមួយនេះ ដាក់លក់ Land Cruiser ស៊េរីឆ្នាំ២០២២ តម្លៃចាប់ពីជាង១០ម៉ឺនដុល្លារ

ប្រភពគួរឲ្យទុកចិត្តមួយបានប្រាប់អំពីតម្លៃនៃរថយន្ត Land Cruiser ជំនាន់ថ្មីនៅលើទីផ្សារប្រទេសហ្វីលីពីន ដែលរថយន្តនេះនឹងដាក់លក់នៅក្នុងអំឡុងចុងឆ្នាំ២០២១នេះ។

រថយន្ត Toyota Land Cruiser ស៊េរីឆ្នាំ២០២២ នឹងដាក់លក់នៅហ្វីលីពីនជាមួយជម្រើសពីរប្រភេទគឺ LC300 VX និង LC300 ZX ដែលទាំងពីរនេះគឺមានប្រើប្រាស់ម៉ាស៊ីន Twin-Turbo ចំណុះ ៣,៣លីត្រ ៦ស៊ីឡាំង អាចផលិតកម្លាំងបាន ៣០២សេះ និងប្រើប្រអប់លេខអូតូ១០វគ្គមកជាស្តង់ដារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃរបស់ LC300 VX គឺប្រមាណ ១០៣ ០៥១ដុល្លារ ខណៈដែល LC300 ZX នឹងមានតម្លៃប្រមាណ ១១២ ៣៩៤ដុល្លារ។

គួរដឹងថាតម្លៃរបស់ Land Cruiser ជំនាន់ថ្មីនៅប្រទេសហ្វីលីពីន មានការឡើងថ្លៃប្រមាណ ៧០ម៉ឺនប៉េសូ (ប្រមាណ ១៤ ០០០ដុល្លារ) បើប្រៀបនឹងរថយន្ត Land Cruiser ជំនាន់មុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម