ប្រទះឃើញនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏មានប្រើ Scooter ដើម្បីជួយសម្រួលដល់ការងារមន្រ្ដីជំនាញ

[ក្នុងស្រុក] បើនិយាយពី Scooter បងប្អូនភាគច្រើនច្បាស់ជាស្គាល់ជាឧបករណ៍ ប្រើសម្រាប់ជិះកម្សាន្ដឬជួយសម្រួលក្នុងការធ្វើដំណើរជំនួយការថ្មើរជាដើម។ ប៉ុន្តែបើយើងក្រឡែកទៅមើលនៅប្រទេសចិន Scooter ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងការជួយសម្រួលការងារដល់ក្រុមមន្រ្ដីប៉ូលីសរបស់ពួកគេ។ ងាកមកកម្ពុជាយើង យោងតាមរយៈរូបភាពបង្ហោះដោយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺបានប្រទះឃើញក្រុមមន្រ្ដីជំនាញរបស់ប្រើប្រាស់ Scooter ក្នុងការជួយសម្រួលការងារ ដូចទៅនិងប្រទេសជឿនលឿនដ៏ទៀតដែរ។

រូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ក្រោយឃើញការបង្ហោះរូបភាពបែបនេះបានធ្វើឲ្យពលរដ្ឋកម្ពុជាយើង ភ្ញាក់ផ្អើលហើយលាន់ថាធ្លាប់តែឃើញនៅក្នុងបរទេសហើយនៅក្នុងរឿង TVB ឥលូវខ្មែរយើងក៏មានដែរ ពិតធម្មតា។ តោះឥឡូវមកដឹងមូលហេតុអ្វីបានគេកងកម្លាំងរបស់យើងត្រូវប្រើ Scooter គឺងាយយល់បំផុតដោយសារ អាកាសយានដ្ឋានអន្តរជាតិតេជោ មានទំហំដច្នេះ Scooter ជួយសម្រួលក្នុងការធ្វើដំណើររបស់ក្រុមមន្រ្ដីជំនាញ អ្វីកាន់តែពិសេសវាគ្មានផ្សែងពុល សំឡេងរំខាន មានរូបរាងតូចល្មម ស័ក្ដិបំផុតក្នុងការប្រើប្រាស់នៅក្នុង អាកាសយានដ្ឋានអន្តរជាតិតេជោ។

បិទបញ្ចប់រឿង Scooter ប៉ុណ្ណឹង បង្វែអារម្មណ៍បងប្អូនឲ្យដឹងពីព័ត៌មានខ្លះៗរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោនឹងដាក់ឲ្យដំណើរការជាផ្លូវការថ្ងៃទី៩ ខែកញ្ញានេះ។ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រលានយន្ដហោះដំបូងនៅកម្ពុជា ដែលប្រើប្រាស់ ច្រកទ្វារឆ្លាតវៃ (Smart Gates): អនុញ្ញាតឲ្យបងប្អូនស្កេនលិខិតឆ្លងដែន  ដើម្បីសម្រួលដំណើរការអន្តោប្រវេសន៍។ បន្ថែមពីនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏មានម៉ាស៊ីន E-Check-in សម្រាប់ឱ្យអ្នកដំណើរអាចពិនិត្យជើងហោះហើរដោយខ្លួនឯងបានដែលហៅថា (Self-service)។

រូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ មានតម្លៃ ១,៥ ពាន់​លាន​ដុល្លារ បានបញ្ចប់ការសាងសង់​ជាផ្លូវការ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាន​នាក់​ក្នុងមួយឆ្នាំ។ សម្រាប់ដំណាក់​កាល​ទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួល​បានអ្នក​ដំណើរ​ប្រមាណជា ៣០ លាន​នាក់​ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួល​បានអ្នក​ដំណើរ​រហូត​ដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម