ប្រទះឃើញ Honda Civic ឆ្នាំ ២០២២ ប្ដូររូបរាងថ្មី បើកសាកល្បងលើដងផ្លូវ

រថយន្ត​ Honda Civic ស៊េរី​ឆ្នាំ ២០២២ ដែល​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បើកបរ​សាក​ល្បង​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដោយ​មាន​ការ​ឃ្លុំ​បេ​បិទ​បាំង​ការ​ឌីហ្សាញ​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត។

យ៉ាងណាក្ដី​គេ​អាច​ឃើញ​ថា​ផ្នែក​ខាង​មាន​ផ្ទាំង​ប៉ាណា​ដែល​មាន​ទទឹង​វែង​ ​មាន​អម​ដោយ​អំពូល​ភ្លើង​រាង​ទាញ​ទៅ​ខាង​ក្រោយ​ និង​មាន​​ភ្លើង​បំភ្លឺ​ពេល​ថ្ងៃ​យ៉ាង​ទាក់ទាញ​។ ចំណែក​ខាង​ក្រោយ​វិញ​​មាន​បំពាក់​អំពូល​ឲ្យ​សញ្ញា​ដែល​មាន​រចនាបថ​ខុស​ពី​មុន​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​រថយន្ត Civic ជំនាន់​ថ្មី​នេះ ធ្លាប់​បាន​បង្ហាញ​រូបរាង​ម្ដង​ដែរ តាម​រយៈ​រូបភាព​ប៉ាតង់​ដែល​បាន​លេច​ចេញ​កាល​ដើម​ឆ្នាំ​កន្លង​ទៅ។ រូបភាព​ប៉ាតង់​ និង​រូបភាព​ដែល​គេ​ថត​បាន​ពេល​បើកបរ​សាក​ល្បង​ឃើញ​ថា​មាន​លក្ខណៈ​ដូច​គ្នា​ខ្លាំង។

Honda បាន​ឲ្យ​ដឹង​ថា​រថយន្ត Civic Prototype ដែល​ជា​ប្រភេទ​ផលិតផល​គំរូ​នៃ​រថយន្ត Civic ថ្ងៃ​អនាគត​នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ហើយ​ផលិតផល​សម្រេច​នោះ​នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​ក្នុង​អំឡុង​​ឆ្នាំ ២០២១៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម