ប្រភពផ្ទៃក្នុងទម្លាយថ្ងៃប្រកាសចេញ Land Cruiser ជំនាន់ថ្មី ប្ដូររូបរាងថ្មី

​ការ​បង្ហាញ​ចេញ​រថយន្ត​ Land Cruiser ជំនាន់​ថ្មី​គឺ​ស្ថិត​នៅ​ក្នុង​គម្រោង​ការ​របស់ Toyota ប៉ុន្តែ​មាន​សំនួរ​មួយ​ដែល​មិន​ទាន់​​រក​ចម្លើយ​ឆ្លើយ​បាន​នៅ​ឡើយ​គឺ “រថយន្ត Land Cruiser ថ្មី​នឹង​បន្ត​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក​ឬ​អត់?”

ការ​ចុះ​ផ្សាយ​មួយ​កាល​ពី​តុលា​បាន​អះអាង​ថា​រថយន្ត​ SUV ជំនាញ​ខាង Off-Road របស់ Toyota នឹង​ត្រូវ​ចប់​ជីវិត​នៅ​អាមេរិក​ ដោយ​រថយន្ត​ជំនាន់​ថ្មី​នឹង​មាន​ដាក់​លក់​តែ​នៅ​ទីផ្សារ​ដទៃ​ទៀត​ប៉ុណ្ណោះ។ Toyota មិន​បាន​ឆ្លើយ​តប​នឹង​រឿង​នេះ ប៉ុន្តែ​​គេ​ទំនង​ជា​នឹង​ដឹង​ចម្លើយ​ឆាប់ៗ​​ក្នុង​ពេល​ដែល​​រថយន្ត Land Cruiser ជំនាន់​ថ្មី​​ត្រូវ​ប្រកាស​ចេញ ដោយ​សារព័ត៌មាន​រថយន្ត​ជប៉ុន​បាន​ចេញ​ផ្សាយ​ថា​រថយន្ត​ Land Cruiser ជំនាន់​ថ្មី​នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​មេសា​ឆ្នាំ ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​​ការ​ប្រកាស​ចេញ​លើក​នេះ​គេ​នឹង​ឃើញ​​រថយន្ត​ Land Cruiser ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​ទាំង​ស្រុង​ ដែល​ខក​ខាន​ផ្លាស់​ប្ដូរ​រយៈពេល​ ១៣​ឆ្នាំ​មក​ហើយ។ ការ​ចុះ​ផ្សាយ​របស់ Best Car បាន​អះអាង​ថា​រថយន្ត​ជំនាន់​ថ្មី​នឹង​មិន​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដូច​ជា​រថយន្ត Tundra នោះ​ទេ​ ប៉ុន្តែ​ទំនង​ជា​ប្រើ​គ្រោង​ឆ្អឹង​ពិសេស​ជាង​មុន។

គេ​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា​​ម៉ាស៊ីន​ V8 នឹង​លែង​មាន​វត្តមាន​លើ​ Land Cruiser ជំនាន់​ថ្មី ដែល​នឹង​ត្រូវ​ជំនួស​មក​វិញ​ដោយ​ម៉ាស៊ីន Hybrid ដែល​ប្រើ​ម៉ាស៊ីន​សាំង ៣,៥លីត្រ ៦ស៊ូឡាំង ជា​មួយ​ម៉ូទ័រ​អគ្គិសនី និង​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត ៣,៣លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម