[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ កន្លងទៅ រូបភាពរបស់រថយន្ត TOYOTA INNOVA ថ្មីកំពុងបើកបរធ្វើតេស្តសាកល្បងជាមួយបិទបាំងតួខ្លួននៅលើផ្លូវក្នុងប្រទេសថៃត្រូវបានគេបង្ហោះលើបណ្តាញសង្គម Facebook Veloz Club Thailand។
ជាមួយគ្នានេះ មានមនុស្សជាច្រើននិយាយថានេះជាម៉ូដែល Innova ថ្មី បើទោះជាអ្នកខ្លះនិយាយថារថយន្តនេះជា Avanza, Lexus ជាដើម ប៉ុន្តែការពិតវាដូចជា Innova នាពេលបច្ចុប្បន្ន ប៉ុន្តែមានការឌីស្សាញថ្មីទៅលើចង្កៀងមុខ និងភ្លើងក្រោយថ្មី និងដំបូលបើក sunroof ថ្មី។
ទោះបីជាបែបនេះក៏ដោយ រថយន្ត Toyota INNOVA ត្រួវបានទទួលបានការកែប្រែមុខថ្មី ហើយនឹងត្រូវប្រើប្រាស់ជាមួយគ្រោងឆ្នឹង TNGA Platform ដែលមានម៉ាស៊ីនសាំង និងម៉ាស៊ីន Hybrid ក៏ដូចជាប្រព័ន្ធ Front-wheel drive ឬ FWD ទំនងជានឹងត្រូវបានដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ ២០២២ នេះ។
ទន្ទឹមនឹងនេះ រថយន្ត TOYOTA INNOVA ថ្មីនឹងត្រូវរង់ចាំមួយរយៈ ព្រោះឥឡូវយើងមានព័ត៌មានតិចតួចណាស់។ ប៉ុន្តែការកែប្រែមុខមាត់ថ្មី ប្រាកដជាមិនមែនគ្រាន់តែកែទៅលើគ្រឿងតុបតែងនោះទេ ព្រោះអាយុទីផ្សារជំនាន់ទី២នេះបានចូលដល់ឆ្នាំទី៧ហើយ៕