ប្រមាញ់បានឡាន Hongqi HM9 ប្រភេទ MPV ដ៏ប្រណិត អំឡុងធ្វើតេស្តបើកបរសាកល្បង ក្នុងប្រទេសចិន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ កន្លងទៅនេះ រូបភាពនៃថយន្ត Hongqi HM9 ប្រភេទ MPV ដ៏ប្រណិតត្រូវបានចែកចាយនៅលើអ៊ីនធឺណិតក្នុងអំឡុងពេលធ្វើតេស្តបើកបរសាកល្បង ហើយត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិនឆាប់ៗនេះ។

តាមរូបភាពដែលប្រមាញ់បាន រថយន្ត Hongqi HM9 MPV មក​ជាមួយ​នឹង​ការ​រចនា​ប្លែក​ពី​គេ​ ដោយប៉ាណាមុខមាន​រូបរាងដូច​ទឹក​ធ្លាក់​ពីលើ​ភ្នំ​ ជាមួយ​នឹង​ភ្លើង​បំភ្លឺ​ពេល​ថ្ងៃ​ LED ដ៏ទាក់ទាញ​ជាមួយ​នឹង​ឡូហ្គោ​ទង់ជាតិ​ពណ៌​ក្រហម​នៅ​លើ​ទ្វារ​មុខ​ផ្នែក​ខាង​ក្រៅ​ផ្តោត​លើ​ការ​បន្ថែម​ក្រូម៉េ ដើម្បីធ្វើឲ្យរថយន្តមើលទៅកាន់តែទំនើបនិងទាន់សម័យមួយកម្រិតថែមទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តប្រភេទ MPV ដ៏ប្រណិតនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ  ដែលផលិតកម្លាំងបានច្រើនជាង ២៥២ សេះ ចំពោះ​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​មិន​ត្រូវ​បាន​គេ​បង្ហាញ​ជា​ផ្លូវ​ការ​ឡើយ។

គួរបញ្ជាក់ផងដែរថា រថយន្តដ៏ប្រណិត Hongqi HM9 MPV ដែលជាម៉ូដែលខ្ពស់បំផុត នៅពេលអនាគត រថយន្តនេះនឹងប្រកួតប្រជែងជាមួយនឹងរថយន្ត Lexus LM និង MPV ផ្សេងទៀត បន្ទាប់ពីពួកគេបានវាយលុកទីផ្សារ។ បន្ថែមពីនេះ ត្រូវបានគេរាយការណ៍ថាផលិតផលម៉ាក Hongqi នឹងពង្រីកដល់ ៣០ ម៉ូដែលក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដោយគ្របដណ្តប់ផ្នែកទីផ្សារកាន់តែច្រើន។ ប៉ុន្តែផ្តោតលើការលក់រថយន្តទំនើបក្នុងតម្លៃជាក់ស្តែង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម