ប្រមាញ់បាន Mercedes-AMG C43/C53 ឆ្នាំ២០២៣ ត្រៀមបង្ហាញខ្លួននៅឆ្នាំក្រោយ

ក្រុមហ៊ុន Mercedes បានបន្តពង្រីកត្រកូល C-Class ជំនាន់ថ្មី បន្តិចម្តងៗ ហើយសមាជិកថ្មីរបស់វា នឹងជាប្រភេទ AMG គឺ C43 ឬ C53។

ស្របពេលដែលឈ្មោះវាកំពុងស្ថិតនៅក្នុងទីអាថដ៌កំបាំងនៅឡើយ ថ្មីៗនេះគេប្រមាញ់បាន រថយន្ត Mercedes-AMG C43/C53 ដែលកំពុងធ្វើតេស្តនៅតាមផ្លូវ មានបំពាក់តែមបិទបាំងកាន់តែតិចបំផុត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Mercedes-AMG C43/C53 ឆ្នាំ២០២៣ ដែលកំពុងត្រៀមបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំក្រោយនេះ បានដើរតាមគន្លងរបស់ C-Class ប៉ុន្តែបានបំពាក់ប៉ាណាមុខ Panamericana grille និងមានតួខ្លួនកាន់តែស្ព័រជាងមុន ដោយសារតែកញ្ចប់ Option “AMG Line” បើប្រៀបធៀបជាមួយម៉ូដែលស្តង់ដារ។

ខណៈពេលដែលម៉ូដែល C43 បច្ចុប្បន្នកំពុងប្រើប្រាស់ម៉ាស៊ីន twin-turbo ចំណុះ ៣,០លីត្រ V6 មានកម្លាំង ៣៨៥សេះ និងកម្លាំងរមួល ៥២០ញ៉ូតុនម៉ែត្រ គេរំពឹងថា ស៊េរីឆ្នាំ២០២៣ នឹងប្រើម៉ាស៊ីន turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ដែលអាចបង្កើតកម្លាំងបានដល់ ៤១៥សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម