ប្រេងម៉ាស៊ីន មានតួនាទីសំខាន់បំផុតក្នុងការរំអិលដល់គ្រឿងបង្គុំម៉ាស៊ីនមិនឲ្យសឹករិចរិល និងឡើងកម្តៅជាដើម។ ប៉ុន្តែបើប្រើប្រាស់ដាក់ប្រេងម៉ាស៊ីនដែលគ្មានប្រភព គ្មានគុណភាពវិញនោះ ដូចយកលុយទៅបោះចោល ហើយនាំទុក្ខដល់ម៉ាស៊ីនរថយន្តឲ្យកាន់តែខូចធ្ងន់ធ្ងរថែមទៀតផង រួមមានដូចខាងក្រោមនេះ៖

១. បង្កើនការកកិត និងសឹករិចរិល ដោយសារតែវាគ្មានសារធាតុរំអិលការពារគ្រប់គ្រាន់ បណ្តាលឲ្យគ្រឿងបង្គុំលោហៈក្នុងម៉ាស៊ីន ត្រូវប៉ះទង្គិចគ្នាផ្ទាល់។
២. បណ្តាលឲ្យមានកំណកក្នុងម៉ាស៊ីន ដោយសារប្រេងអន់ គឺមិនមានសារធាតុលាងសម្អាតនោះទេ ហើយធ្វើឲ្យស្ទះលំហូរប្រេង និងតម្រងថែមទៀតផង។
៣. ឡើងកម្តៅ៖ ប្រេងម៉ាស៊ីន ក៏មានតួនាទីដូចទឹកស្អំ ក្នុងការស្រូបនិងទប់កម្តៅម៉ាស៊ីនផងដែរ ប៉ុន្តែប្រេងដែលអន់ គឺគ្មានសមត្ថភាពស្រូបកម្តៅបានល្អនោះទេ។ ក្រៅពីនេះ ការប្រើប្រាស់ប្រេងម៉ាស៊ីនដែលគ្មានគុណភាព ក៏បង្កផលប៉ះពាល់ផ្សេងទៀតដែរ ដូចជាការស៊ីសាំងជាងមុន លាន់សំឡេងចេញពីម៉ាស៊ីន និងមានកម្លាំងសន្ទុះខ្សោយ។
ដូច្នេះ ការជ្រើសរើសប្រេងម៉ាស៊ីនឲ្យបានត្រឹមត្រូវ គឺជារឿងចាំបាច់បំផុតក្នុការថែទាំម៉ាស៊ីនរថយន្ត បង្កើនអាយុកាលប្រើប្រាស់ ជាពិសេសគឺគួរជ្រើសរើសប្រេងម៉ាស៊ីនស្តង់ដារពិភពលោកតែម្តង ដូចជា ប្រេងម៉ាស៊ីន Petronas គឺមានគុណភាពខ្ពស់ប្រើប្រាស់បានយូរ បំពាក់បច្ចេកវិទ្យាថ្មី CoolTech ដែលមានប្រសិទ្ធភាពកាន់តែខ្ពស់ក្នុងការជួយការពារម៉ាស៊ីនមិនឲ្យឡើងកម្តៅខ្លាំង និងមានភាពរំអិលខ្ពស់ក្នុងការការពារគ្រឿងបង្គុំម៉ាស៊ីន មិនឲ្យឆាប់សឹករិចរិល ពោលគឺកាត់បន្ថយការកកិត កាន់តែសន្សំសំចៃប្រេងឥន្ធនៈ ជួយបង្កើនសន្ទុះរថយន្ត និងមានសារធាតុលាងសម្អាតម៉ាស៊ីនថែមទៀតផង៕



















