Genesis បានបង្ហាញចេញរថយន្តម៉ូដែល G80 នាឆ្នាំ ២០១៦ ដែលវាគឺជារថយន្ត Sedan ធន់កណ្ដាលប្រណីត សម្រាប់ប្រកួតប្រជែងជាមួយរថយន្ត BMW 5-Series, Mecedes-Benz E-Class និង Audi A6 ជាដើម។
ពេលនេះ Genesis បានបង្ហាញចេញរថយន្ត G80 ជំនាន់ថ្មីជាស៊េរីឆ្នាំ ២០២១ ដែលការវិលត្រឡប់លើកនេះកាន់តែខ្លាំងក្លាជាងមុនអាចឲ្យក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ដែលគូប្រជែងខ្លាចរអា។ ការឌីហ្សាញថ្មីពិតជាទាក់ទាញសម្បើម គួបផ្សំនឹងការបន្ថែមនូវបច្ចេកវិទ្យាទំនើបជាច្រើន។ តទៅនេះជាការប្រៀបធៀបរវាង G80 ជំនាន់ថ្មី និងជំនាន់មុន ដើម្បីមើលថាមានការផ្លាស់ប្ដូរកម្រិតណាខ្លះ ៖