[REVIEW+] និយាយដល់រថយន្តប្រភេទដឹក ឬហៅថាភីកអ៊ាប់ បងប្អូនយើងប្រាកដជាបានស្គាល់យ៉ាងច្បាស់ គឺមានរថយន្ត ២ម៉ូឌែល Hilux Revo Rally និង Isuzu D-Max ដែលស្ថិតនៅក្នុងជម្រើសរើសរបស់បងប្អូនជាក់ជាមិនខានឡើយ ដោយសារតែវាស្ថិតនៅក្នុងតារាងកំពូលរថយន្ត Pickup ដែលនិយមប្រើប្រាស់ជាច្រើនទៀតនៅកម្ពុជាដូចជា Mitsubishi Triton, Mazda BT-50, Ford Ranger Wildtrak, Nissan Navara និង Maxus T60ផងដែរ។
ប៉ុន្តែថ្ងៃនេះយើងនឹងធ្វើការប្រៀបធៀបលក្ខណៈពិសេសលម្អិត ដើម្បីជាព័ត៌មានសម្រាប់បងប្អូនអាចយកទៅពិចារណាបាន ក្នុងការសម្រេចចិត្តជ្រើសរើស ដែលចំណុចទាំងនោះរួមមាន ផ្នែកខាងក្រៅ ផ្នែកខាងក្នុង ថាមពលកម្លាំង ប្រព័ន្ធសុវត្ថិភាព និងតម្លៃ។ អ្វីដែលយើងមិនអាចប្រៀបធៀបបាននៅគឺទាក់ទងនឹងការរចនា ដែលវាអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់យើងម្នាក់ៗ តែប៉ុណ្ណោះ។ យើងសូមហៅពាក្យកាត់ Hilux Revo Rally ថា ‘Rally‘ និង Isuzu D-Max ថា ‘D-Max‘។
| ផ្នែកខាងក្រៅ
រថយន្តទាំង២ នេះមានរូបរាងគួរអោយទាក់ទាញដូចគ្នា ចង្កៀងមុខប្រើប្រាស់អំពូល Bi-Beam ឬ Bi-LED ភ្ជាប់ដោយមុខងារបិទ/បើកស្វ័យប្រវត្តិ អំពូលបំភ្លឺពេលថ្ងៃប្រភេទ LED មានរបាការពារខាងក្រោមនៅផ្នែកខាងមុខ ថាសកង់ទំហំ ១៨អុីញបែបស្ព័រ។ រីឯផ្នែកចំហៀងវិញ កញ្ចក់របស់ D-Max មានទំហំធំជាង ភ្ជាប់ដោយមុខងារឆ្លាតវៃ Blind Spot Monitoring មានលេងកាងលំអរខាងលើ Roof Rail ចំណែកឯ Rally វិញគឺមានលេងកាងលំអរ Sport Bar ដ៏រឹងមាំនៅផ្នែកខាងក្រោយដែលបន្ថែមអោយឃើញពីអំណាច និងអនុភាពកាន់តែខ្លាំងខ្លា។
ចំពោះស្តុបខាងក្រោយវិញប្រើប្រាស់ការរចនាថ្មីទាន់សម័យ និងប្រើប្រាស់អំពូល LED ដូចគ្នា។ អ្វីដែល Rally ល្អនោះគឺមានបំពាក់ដោយប្រព័ន្ធជំនួយបិទ/បើកទ្វាខាងក្រោយ មិនធ្ងន់ដូច D-Max និងមួយទៀតនោះ Rally មានភ្លើង LED ៣កន្លែងសម្រាប់បំភ្លឺក្នុងស្ថានភាពងងឹតនៅឃ្លុបក្រោយ ប្រើសិនបើយើងចង់បើកសម្រាប់ការដាក់អីវ៉ាន់ផ្សេងៗ។ ចំពោះភ្លើងផ្តល់សញ្ញាពេលជាន់ហ្វ្រាំងបញ្ឈប់រថយន្ត Rally បំពាក់លើដៃទ្វាបើកខាងក្រោយ រីឯ D-Max ដាក់នៅលើកញ្ចក់ក្រោយឡាន។
| ផ្នែកខាងក្នុង
រថយន្តទាំងពីរប្រើប្រាស់កៅអីស្បែក ដោយគ្រាន់តែ Rally ប្រើប្រាស់ពណ៌ខ្មៅ D-Max ប្រើប្រាស់ពណ៌បែបសំរិត។ កុងទ័រទំហំ ៤,២អុីញ អេក្រង់កំសាន្តរបស់ D-Max ៩អុីញ មានទំហំធំជាង Rally ១អុីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android ដូចគ្នា។ រីឯឧបករណ៌បំពងសម្លេង D-Max មានរហូតដល់ ៨ចំណុច ខណៈ Rally មានតែ ៦ចំណុចប៉ុណ្ណោះ។
| ថាមពលកម្លាំង
រថយន្តទាំងពីរនេះប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត និងមានប្រអប់លេខ ៦វគ្គស្វ័យប្រវិត្តដូចគ្នា ប៉ុន្តែចំពោះកម្លាំងវិញ៖
- Rally ដំណើរការដោយម៉ាស៊ីន ២,៨លីត្រ GD Engine មានកម្លាំង ២០១សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។
- D-Max ដំណើរការដោយម៉ាស៊ីន ៣,០លីត្រ Ddi Blue Power មានកម្លាំង ១៩០សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ។ ត្រង់ចំណុចនេះ រថយន្ត D-Max បង់ពន្ធផ្លូវថ្លៃជាង Rally។
| ប្រព័ន្ធសុវត្ថិភាព
រថយន្តទាំង២ ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ពីសមាគមន៌វាយតម្លៃប្រព័ន្ធសុវត្ថិភាពប្រចាំតំបន់អាស៊ានដូចគ្នា។ មានប្រព័ន្ធហ្វ្រាំងសុវត្ថិភាពដូចគ្នាទៅលើ៖ ABS, BA, EBD, ESS (ឬ EBS), VSC (ឬ ESC), ប្រព័ន្ធជំនួយពេលបើកបរឡើងចំណោត / ចុះចំណោត,
- Rally បានបំពាក់នូវកញ្ចប់សុវត្ថិភាពឆ្លាតវៃ TSS ដែលផ្តោតសំខាន់លើមុខងារសុវត្ថិភាពយ៉ាងទំនើបទៅលើ៖
- PCS: (ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ
- DRCC: ប្រព័ន្ធរក្សាល្បឿនថេរ បន្ថែមល្បឿន និងបន្ថយល្បឿនតាមរថយន្តខាងមុខ
- LDA: ប្រព័ន្ធរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ។
Rally ក៏មានមុខងារ Tire Angle Monitoring បង្ហាញពីមុំកាច់បត់នៃចង្កូតនៅលើអេក្រង់បង្ហាញពហុព័ត៌មាន និងមានប្រព័ន្ធបញ្ឈប់រថយន្ត នៅពេលជាន់ហ្គែរ និងហ្វ្រាំងក្នុងពេលតែមួយ BOS (Brake Override System) ផងដែរ។
ចំណុច ៥ខាងលើនេះគឺ D-Max មិនទាន់មាននៅឡើយទេ ប៉ុន្តែអ្វីដែល Rally មិនមានដូច D-Max គឺ៖
-
- RCTA ប្រព័ន្ធផ្តល់សញ្ញាដាស់តឿននៅពេលដែលមានរថយន្ត ឬ អ្វីមួយនៅពីក្រោយរថយន្តក្នុងអំឡុងពេលថយក្រោយ
- មុខងារបញ្ឆេះរថយន្តពីចម្ងាយ Remote Engine Start
- កញ្ចក់មុខកាត់ IR ជាមួយស្រទាប់ការពារកាំរស្មី UVA និង UVB ដើម្បីរក្សាសីតុណ្ហភាពក្នុងរថយន្តឱ្យនៅទាប ទោះជារថយន្តរងកម្ដៅថ្ងៃក្ដៅខ្លាំងយ៉ាងណាក៏ដោយ
- D-Max មានសេនស័រមុខក្រោយ ៨ចំណុច រីឯ Rally មាន ៦ចំណុច ភ្ជាប់ដោយកាំមេរ៉ាមើលក្រោយដូចគ្នា
- Rally មានពោងសុវត្ថិភាព ៧ចំណុច លើស D-Max មួយចំណុចត្រង់ពោងសុវត្ថិភាពនៅជង្គង់នៅផ្នែកខាងមុខនៃអ្នកបើកបរ។
| តម្លៃ
- Rally មានតម្លៃប្រហាក់ប្រហែល ៥២ ៥០០ដុល្លារ
- D-Max មានតម្លៃប្រហាក់ប្រហែល ៥១ ៩០០ដុល្លារ
យ៉ាងណាមិញនេះគ្រាន់តែជាចំណុចដែលយើងអាចមើលឃើញ ប៉ុន្តែទាក់ទងនឹងកេរ្តិ៌ឈ្មោះ សេវាកម្ម ឬការលក់ត្រលប់ទៅវិញក៏វាស្ថិតនៅលើចំណុចដែលបងប្អូនគួរពិចារណាផងដែរ។ ហើយការសម្រេចចិត្តចុងក្រោយថាទិញ ឬមិនទិញគឺបងប្អូនខ្លួនឯង ក្រុមការងារយើងខ្ញុំមិនមានបំណងបង្អប់ ឬពាណិជ្ជកម្មអោយផលិតផលណាមួយឡើយ ដោយសារតែវាមានចំណុចពិសេសរៀងៗខ្លួន។ ហើយនេះជាអត្ថបទដែលក្រុមការងាររបស់ ខេមបូអូតូ បានប្រមូលមក និងសិក្សាលើចំណុចទាំងនេះ ប្រសិនបើបងប្អូន ឬក្រោមហ៊ុនមានអ្វីចង់បន្ថែមសូមទាក់ទងមកក្រុមការងាររបស់ខេមបូអូតូ និងមួយប្រសិនបើបងប្អូនចង់ស្វែងយល់ពីរថយន្តនីមួយៗអាចចុចតាមតំណរភ្ជាប់ខាងក្រោម៖
សម្រាប់ព៌ត័មានបន្ថែម បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់បាន!