ក្រុមការងារ Kolesa បានបង្ហាញចេញរូបរាង Render ដ៏ប្លែកភ្នែកនៃរថយន្ត Toyota Camry ដែលបានប្រែរាងពីរថយន្ត Sedan មកជារថយន្ត Wagon វិញ ប្រៀបដូចជារថយន្ត Corolla Trek អ៊ីចឹងដែរ។
គួរដឹងថាទាំងនេះត្រឹមតែជារូបភាព Render មិនផ្លូវការមួយ ប៉ុន្តែប្រសិនបើ Toyota សម្រេចចិត្តបន្ថែមប្រភេទ Wagon លើរថយន្ត Camry មែន វានឹងក្លាយជាគូប្រជែងដ៏ខ្លាំងមួយរបស់រថយន្ត Superb Scout និង Pssat Alltrack លើទីផ្សារអឺរ៉ុបជាមិនខានឡើយ។
រថយន្តប្រភេទ Wagon នៅតែទទួលបានការពេញនិយមនៅលើទីផ្សារអឺរ៉ុប ទោះបីជារថយន្តតួខ្ពស់ SUV បានវាយលុកគ្រប់ទីផ្សារនៅទូទាំងពិភពលោកក្ដី៕