ប្លែក! ឡាន Toyota Hilux ប្ដូរដាក់ម៉ាស៊ីន Mercedes ៨ស៊ីឡាំង

ម៉ាស៊ីន AMG Mercedes-Benz M156 គឺ​ជា​ប្រព័ន្ធ​ម៉ាស៊ីន​ដ៏​មាន​​សមត្ថភាព​ខ្លាំង​ក្លា​មួយ​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ ហើយ​ពេល​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​នៅ​អាហ្វ្រិក​ខាង​ត្បូង​ ច្នៃ​វា​ដាក់​លើ​រថយន្ត Toyota Hilux។

ម៉ាស៊ីន AMG Mercedes-Benz M156 នេះ​គឺ​មាន​ចំណុះ ៦,២ លីត្រ ៨ ស៊ីឡាំង ដែល​អាច​បង្កើត​កម្លាំង​បាន​ ៦២២ សេះ ឯណោះ។ ក្រៅ​ពី​​មាន​កម្លាំង​ខ្លាំង​ហើយ​ ម៉ាស៊ីន ៦,២ លីត្រ​នេះ ក៏​បញ្ចេញ​សំឡេង​បាន​លាន់​រងំ​ ធ្វើ​ឲ្យ​ Hilux នេះ ជា​ Hilux ប្លែក​ដាច់​គេ​មួយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ដែល​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ម៉ាស៊ីន​លើ​រថយន្ត Hilux នេះ គេ​មិន​បាន​ដឹង​ច្បាស់​នោះ​ឡើយ ប៉ុន្តែ​លទ្ធផល​គឺ​អស្ចារ្យ​បំផុត។ ស្ដាប់​ពី​ខាង​ក្នុង​គឺ​ដូច​ជា​រថយន្ត C63 AMG អ៊ីចឹង​ដែរ ប៉ុន្តែ​នៅ​ពី​ចម្ងាយ​វិញ​គឺ​ដូច​ជា​ Hilux ដែល​មាន​កែច្នៃ​រូបរាង​ពិសេស៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម