
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន Buick បានបង្ហាញព័ត៌មានលម្អិតអំពីផ្ទៃខាងក្នុងរថយន្ត Electra L7 ជាប្រភេទរថយន្ត sedan របស់ខ្លួន។ ចំពោះផ្ទៃខាងក្នុងរបស់ Electra L7 នឹងត្រូវបំពាក់នូវកៅអីមានមុខងារ zero-gravity អាចអាចបត់បាន ១២០° ហើយដំណើរការជាមួយប្រព័ន្ធអូឌីយ៉ូ Buick Sound រួមបញ្ចូលជាមួយឧបករណ៍បំពងសំឡេងចំនួន ២៧គ្រាប់។
សម្រាប់ទំហំរូបរាងនៅផ្នែកខាងក្រៅរថយន្ត Electra L7 មានប្រវែងតួខ្លួនសរុប ៥ ០៣២ម.ម, ទទឹង ១ ៩៥២ម.ម, កម្ពស់ ១ ៥០០ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ០០០ម.ម។ ផ្នែកខាងក្នុងរថយន្ដបានបំពាក់មកជាមួយអេក្រង់កុងទ័រ LCD ទំហំ ១០.២៥ អុីញនិងអេក្រង់កម្សាន្ដទំហំ ១៥.៦អុីញ ជាមួយនឹងខ្សែបន្ទាត់លម្អ “Starlight Gold Sand” ដែលតភ្ជាប់ប្រព័ន្ធគ្រប់គ្រងទៅជញ្ជាំងទ្វារ។
រថយន្ត sedan ថ្មីនេះបំពាក់ដោយកៅអី ៤ រចនាតាមបែប suspended-layer។ កៅអីជួរទីពីរក៏បានបំពាក់មកជាមួយស្បែក Nappa leather សម្រាប់មានការរចនាបែប suspended-layer បានប្រើប្រាស់កប្បាសគុជដ៏ទន់ពិសេសស័ក្ដិសមបំផុតសម្រាប់ម្តាយនិងទារក។
ចំណុចពិសេសរបស់រថយន្ត Electra L7 គឺកៅអី zero-gravity ត្រូវបានបំពាក់នៅក្នុងថ្នាក់រថយន្តនេះ ស្ថិតនៅទីតាំងកៅអីអ្នកដំណើរខាងមុខ។ កៅអីនេះរួមបញ្ចូលទាំងកន្លែងដាក់ជើងដែលអាចបញ្ជាដោយប្រើប្រាស់ថាមពលអគ្គិសនីបាន ៤របៀប ដែលអាចពង្រីកបាន ១០៣ម.ម អនុញ្ញាតឲ្យអ្នកដំណើរអាចប្រើប្រាស់មុខងារ zero-gravity មុំរវាងភ្លៅទៅនឹងដងខ្លួន និងមុំរវាងកំភួនជើងទៅនឹងភ្លៅគឺ ១២០°។ សម្រាប់បញ្ជាមុខងារ zero-gravity គឺដំណើរការយ៉ាងងាយស្រួលតាមរយៈបញ្ជាដោយសំឡេង, អេក្រង់កម្សាន្ដ ឬប៊ូតុងបញ្ជាធម្មតា។
រថយន្ត Electra L7 នឹងក្លាយជារថយន្ដដំបូងបំពាក់នូវប្រព័ន្ធអូឌីយ៉ូឌីជីថល Buick Sound រួមបញ្ចូលជាមួយឧបករណ៍បំពងសំឡេងចំនួន ២៧គ្រាប់ជាមួយនឹងកម្លាំងអតិបរមា ២០០០W។ ក្នុងនោះរួមមានឧបករណ៍បំពងសំឡេង sky speakers ចំនួន៤ និង subwoofer hat-rack ចំនួន២ បង្កើតបានជា “សំឡេងពីលើដំបូល” មានលក្ខណៈល្អិតល្អន់ និងប្រាកដនិយមតាមទិសដៅបញ្ឈរ ខណៈឧបករណ៍បំពងសំឡេងដែលនៅសេសសល់ចំនួន ២១ ទៀតត្រូវបានដាក់ដោយយុទ្ធសាស្ត្រនៅផ្ទាំងគ្រប់គ្រង, ទ្វារខាងមុខនិងខាងក្រោយនិងកន្លែងក្បាលកៅអី ដើម្បីបង្កើតបានជាវាលសំឡេង 360°។
ប្រព័ន្ធអូឌីយ៉ូនៅក្បាលកៅអីផ្តល់ជូននូវរបៀបចាក់សំឡេងចំនួនបី ខណៈសំឡេងទាំងអស់ត្រូវបានបញ្ជូនតាមរយៈក្បាលកៅអី។ ប្រព័ន្ធអូឌីយ៉ូនៅក្បាលកៅអីអ្នកបើកបរអាចដោះស្រាយការរុករក (navigation), ការហៅទូរស័ព្ទ និងការចាក់មេឌៀដោយឯករាជ្យ ដែលការពារការរំខានពីការការប្រើប្រាស់ការបញ្ជាលើផ្ទាំងព័ត៌មានលើអេក្រង់កម្សាន្ត៕