[ទីផ្សារចិន] ផ្លូវការ! ក្រុមហ៊ុនផលិតរថយន្ត Nio បានធ្វើការចេញលក់នូវរថយន្តអគ្គិសនី Nio Onvo L60 នៅក្នុុងប្រទេសចិន ជាមួយនឹងតម្លៃលក់ចាប់ពី ៣០,៥០០ដុល្លារ នៅលើទីផ្សារ។
រថយន្តនេះដំណើរការដោយថាមពលអគ្គិសនីសុទ្ធចំនួន ២ប្រភេទ រួមមាន៖
- ប្រភេទម៉ូទ័រអគ្គិសនី ១ ប្រើប្រាស់ប៉ុង ១ RWD ដែលអាចផលិតកម្លាំងសរុបបានចំនួន ៣២២សេះ៕
- ប្រភេទម៉ូទ័រអគ្គិសនី ២ ប្រើប្រាស់ប៉ុង ២ AWD ដែលអាចផលិតកម្លាំងសរុបបានចំនួន ៤៥៥សេះ៕
គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូទ័រអគ្គិសនីទាំងអស់នេះនឹងត្រូវបំពាក់ដោយអាគុយទំហំ ៦០, ៩០ និិង ១៥០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយសរុបចាប់ពី ៥៥០ ទៅ ១,០០០គីឡូម៉ែត្រជាង នៅពេលសាកថ្មពេញម្តង។ លើសពីនេះទៅទៀតថ្មទំហំ ៧៥ និង ១០០គីឡូវ៉ាត់ម៉ោង ក៏អាចនឹងត្រូវបានប្រើក្នុងរថយន្តនេះដែរ ប៉ុន្តែជាជម្រើស។
សម្រាប់រូបរាងខាងក្រៅរថយន្តនេះមានទម្ងន់ជិត ២តោន ដែលមានប្រវែងតួខ្លួនសរុប ៤,៨២៨ ម.ម ទទឹង ១,៩៣០ ម.ម កំពស់ ១,៦១៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៩៥០ ម.ម នឹងមានការរចនាលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ និង ២០អ៊ីញ៕ ខណៈ ផ្នែកខាងក្នុង មិនទាន់មានរបាយការណ៏។