ផ្លូវការ! រថយន្ត MG7 sedan ចេញលក់នៅប្រទេសចិន ជាមួយតម្លៃចាប់ពីខ្ទង់ ១ មុឺនដុល្លារក្រាស់ឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត MG7 ប្រភេទ sedan ជាមួយតម្លៃលក់ចាប់ពី ១៧ ៤០០ ដុល្លារ ដល់ ២៦ ៤៩០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

MG7 គឺជារថយន្តប្រភេទ Fastback Sedan ដែលមានរូបរាងបែបស្ព័រ ដោយនៅផ្នែកខាងមុខមកជាមួយប៉ាណាមួយផ្ទាំងធំ នៅពីក្រោមចង្កៀងមុខប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ, កាង spoiler ខាងក្រោយ, ចង្កៀងក្រោយរចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងបំពង់ស៊ីមាំងចំនួន ៤ ជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងរបស់ MG7 មើលទៅទាក់ទាញជាមួយនឹងអេក្រង់ភ្លោះ ដែលរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្តទំហំធំ ដៃ​ចង្កូត​រាង​អក្សរ D ប្រភេទ 3-spoke ។ លក្ខណះពិសេសផ្សេងទៀតរួមមាន ប៊ូតុងបញ្ឆេះ/បញ្ឆប់ម៉ាស៊ីន កន្លែងដាក់ដទឹក កន្លែងសាកថ្មឥតខ្សែ រន្ធសាក USB-C ចំនួន ២ ឧបករណ៍បំពងសំឡេងម៉ាក BOSE ១៤ ចំនុច និងអេក្រង់បង្ហាញលើកញ្ចក់ជាដើម ។ បន្ថែមពីនេះ MG7 ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរ ADAS និងប្រព័ន្ធ MG NGP pilot system ផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត MG7 មានម៉ាស៊ីនចំនួន ២ សម្រាប់ជ្រើសរើសរួមមាន ៖

  • ម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៨៨ សេស និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ។
  • ម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged អាចផលិតកម្លាំងបាន ២៦១ សេស និងកម្លាំងរមួល ៤០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម