ផ្លូវការ! Ford Edge L មានតម្លៃលក់ចាប់ពីខ្ទង់ ៣ ម៉ឺនដុល្លារ ដល់ ៤ ម៉ឺនដុល្លារជាងនៅទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] រថយន្ត Ford Edge L ជារថយន្តដែលផលិតឡើងដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Changan-FORD ដែលមាន ៧ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ៣៣ ០០០ ដុល្លារ ដល់ ៤៦ ៤០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះមានការរចនាផ្នែកខាងក្រៅ បានបំពាក់ជាមួយប៉ាណាមុខឲ្យឈ្មោះថា Sharp World L ស្រដៀងរថយន្ត Explorer អបដោយចង្កៀងរាងស្តើង LED និងអំពូល Daytime running light ប្រភេទ LED ផងដែរ ។ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៊ីញ ដៃទា្វរបង្គប់ កាង Spoiler ខាងក្រោយ និងចង្កៀងរាងជាអក្សរ L ប្រភេទ LED ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលទៅមើលនៅផ្នែកខាងក្នុងវិញ រថយន្តប្រភេទ SUV កៅអី ៣ ជួរ មាន ៧ កៅអី ឃើញមានបំពាក់ជាមួយអេក្រង់ភ្លោះទំហំ ២៧ អ៊ីញដ៏ធំ ដែលរួមមានកុងទ័របង្ហាញព័ត៌មានបើកបរ Full LCD និងអេក្រងកំសាន្ត touchscreen ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការដ៏ឆ្លាតវៃ SYNC+ និងគ្រឿងបរិក្ខាទំនើបៗមួយចំនួនទៀតផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញរថយន្តមានមកជាមួយម៉ាស៊ីន ២ ជម្រើសដូចជា៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ  turbocharged ដែលអាចផលិតកម្លាំងបាន ២៤៨ សេះ និងកម្លាំងរមួល ៣៧៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ  ៨ វគ្គ ជាមួយកម្រិតស៊ីសាំង ៨ លីត្រ/ ១០០ គម។
  • ម៉ាស៊ីនកូនកាត់ hybrid ចំណុះ ២,០ លីត្រ បំពាក់ម៉ូទ័រអគ្គិសនីខាងមុខ ផ្គួបជាមួយអាគិយលីចូមរបស់ BYD ផលិតកម្លាំងបាន ២៧០ សេះ និងកម្លាំងរមួល ៤០៥ ញ៉ូតុនម៉ែត្រ ខណៈម៉ូទ័រអគ្គិសនីមានកម្លាំង ១៨៧ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ E-CVT ជាមួយកម្រិតស៊ីសាំងជាមធ្យម ៦ ទៅ ៧ លីត្រ/ ១០០ គីឡូម៉ែត្រ អាចរត់ស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយះពេល ៧,១ វិនាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម