ផ្លូវការ! Mercedes ឈប់លក់ឡាន AMG ម៉ូដែលថោកបំផុតហើយ!

Mercedes-AMG A35 គឺជារថយន្តប្រភេទ AMG ដែលមានតម្លៃថោកបំផុត ដោយស៊េរីថ្មីមានតម្លៃចាប់ពីជិត ៤៦ ០០០ដុល្លារ នៅលើទីផ្សារបរទេស ហើយឥឡូវនេះក្រុមហ៊ុនបានប្រកាសថាឈប់លក់វាទៀតហើយ។

បើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Mercedes-Benz USA លោកស្រី Ashley Gillam បានបញ្ជាក់ថា រថយន្ត Mercedes-AMG A35 Sedan ទ្វារ៤ មានកម្លាំង ៣០២សេះ នឹងមិនត្រលប់មកវិញនោះទេសម្រាប់ឆ្នាំក្រោយៗទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោកស្រី Ashley បាននិយាយថា “A35 នឹងគ្មានលក់ឡើយសម្រាប់ទីផ្សារសហរដ្ឋអាមេរិក សម្រាប់ម៉ូដែលឆ្នាំ២០២២”។

ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត Mercedes A-Class ធម្មតា នៅតែបន្តមានលក់ដដែល។ យ៉ាងណាមិញ គ្មានហេតុផលជាក់លាក់ណាមួយត្រូវបានផ្តល់ឲ្យឡើយ ចំពោះការឈប់លក់រថយន្ត Mercedes-AMG A35 លើទីផ្សារសហរដ្ឋអាមេរិកនេះ ប៉ុន្តែចំនួនលក់តិចតួច អាចជាមូលហេតុចម្បងមួយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម