នៅក្នុងព្រឹត្តិការណ៍ពិពរណ៌គ្រឿងអេឡិចត្រូនិចអន្តរជាតិ CES ២០២០ បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលដោយសារតែការបង្ហាញ រថយន្តគំរូ អគ្គិសនីរបស់ខ្លួនជាលើកដំបូង ប្រភេទ Sedan ឈ្មោះ Sony Vison-S។ យើងដឹងហើយថាក្រុមហ៊ុន Sony ជាក្រុមហ៊ុនរបស់ជប៉ុនដែលមានក្រុមហ៊ុនចម្រុះល្បីៗជាច្រើននៅក្នុងនោះ ពីផលិតផលបែបកំសាន្ត កាម៉េរ៉ា និងជាច្រើនផ្សេងទៀត។
រថយន្តនោះមាន Vision-S មានលក្ខណះពិសេស សេនស័រ ៣៣ផ្នែក ដោយបំពាក់ទាំងក្រៅ ក្នុងរថយន្ត មុខងារជាច្រើននៃអេក្រង់ដ៏ធំ Widescreen ឧបករណ៌បំពងសម្លេង ៣៦០ដឺក្រេ និងជាមួយមុខងារភ្ជាប់ជានិច្ច (always-on connectivity) ដោយគ្រឿងបង្គុំមួយចំនួនពីក្រុមហ៊ុន BlackBerry និង Bosch។
វាក៏ជាការផលិតឡើងតាមរយះ “newly-designed EV platform” ដែលមានន័យថា គ្រោងឆ្អឹងរថយន្តអគ្គិសនីដែលរចនាថ្មីជានិច្ច ដោយវិស័យករផលិតពី Magna ហើយ Sony ក៏បានបង្ហាញពីគម្រោងបន្ទាប់ទៀតគឺផលិតរថយន្តប្រភេទ SUVផងដែរ។
សូមទស្សនាវីដេអូ (នាទី ៥.៤៨)៖